អានតួអត្ថបទ
បទយកការណ៍

អ្នក​ស្មគ្រ​ចិត្ត​​បារាំង ជាង​៥០០នាក់ មក​ជួយ​ធ្វើការ​នៅ​កម្ពុជា រៀង​រាល់​ឆ្នាំ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍​នេះ គឺជា​ទិវានៃ​​អ្នក​ស្មគ្រ​ចិត្ត​បារាំង​។ ​ឆ្នាំនេះ គឺជា​ឆ្នាំទី​៤ហើយ ដែល​អង្គការ​អ្នក​ស្មគ្រ​ចិត្ត​បារាំង​អន្តរ​ជាតិ រៀប​ចំប្រារព្ធ​អបអរ​ទិវាអ្នក​ស្មគ្រ​ចិត្ត​នេះ​ នៅកម្ពុជា​​។ តំណាងនៃ​អ្នក​ស្មគ្រ​ចិត្ត​បារាំង​នៅ​កម្ពុជា  France Volontaire au Cambodge បាន​បញ្ជាក់​ថា មាន​ជន​ជាតិ​បារាំង និងអ្នក​និយាយ​ភាសា​បារាំង​ ប្រមាណ​៥០០នាក់ ដែល​មក​ធ្វើការ​ស្មគ្រ​ចិត្ត​នៅ​កម្ពុជា នៅ​ក្នុង​វិស័យ​ផ្សេងៗគ្នា ពិសេស​គឺ​​ផ្នែក​​សប្បុរស​ធម៌​​ដែល​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​មួយ​នេះ។​ ពេញ​មួយ​ថ្ងៃ​នេះ នៅ​ឯវិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ​ គឺ​មាន​កម្មវិធី​ជាច្រើន ដែល​​រៀប​ចំ​ឡើង​ដើម្បីឈ្វេង​យល់​ពី​ការងារ​ស្មគ្រ​ចិត្ត​របស់​ជនជាតិ​បារាំង​នៅ​កម្ពុជា​​។​ហេង ឧត្តម អ្នក​កាសែត​យើង បាន​ទៅចូលរួម​ក្នុង​ពិធីនេះ ហើយ​រៀបចំ​បទយកការណ៍​ជូន​លោក​អ្នក​នាង​ស្តាប់៖​ 

កញ្ញា Phénicie HUBERT អ្នក​ស្មគ្រចិត្ត​បារាំង​នៅកម្ពុជា។
កញ្ញា Phénicie HUBERT អ្នក​ស្មគ្រចិត្ត​បារាំង​នៅកម្ពុជា។ @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ