អានតួអត្ថបទ
កម្ពុជា

សហភាព​អឺរ៉ុប​បើក​យុទ្ធនាការ​ការ​ទូត​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​១៧ មិថុនា​នេះ​ បាន​ដាក់​ចេញ​នូវ​របៀប​វារៈ​សម្រាប់​យុទ្ធនាការ​សហភាព​អឺរ៉ុប​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី ​សន្និសីទ​លើក​ទី​២១ ​នៃ​ភាគី​ហត្ថលេខី​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ហៅកាត់​ថា​ COP ២១ ។សន្និសីទ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៣១ វិច្ឆិកា ដល់ថ្ងៃទី ១១ ធ្នូ​ចុង​ឆ្នាំ​២០១៥​នេះ ​នៅ​​ក្នុង​​ទីក្រុង​​ប៉ារីស​​ ដែល​មាន​គោល​បំណង​សម្រេច​ឲ្យ​បាន​ភាព​ជោគជ័យ​ចម្បង​ៗ​មួយ​ចំនួន​ ក្នុង​យុទ្ធនាការ​សកល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ នៅ​ថ្ងៃទី១៧ មិថុនានេះ​បាន​រៀបចំ​សន្និសីទ​លើក​ទី​២១​ នៃ​ភាគី​ហត្ថលេខី​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​ហៅកាត់ថា ​COP ២១។
សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ នៅ​ថ្ងៃទី១៧ មិថុនានេះ​បាន​រៀបចំ​សន្និសីទ​លើក​ទី​២១​ នៃ​ភាគី​ហត្ថលេខី​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​ហៅកាត់ថា ​COP ២១។ @European Union in Cambodia
ផ្សាយពាណិជ្ជកម្ម

ប្រធាន​បទ​នៃ​យុទ្ធនាការ​ការទូត​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​គឺ​ «យើង​ត្រូវ​ចាប់​ផ្តើម​ឥឡូវ​នេះ!» ។ យុទ្ធនាការ​នេះ រួមមាន​ការ​ប្រកួត​ប្រជែង​រូបថត​ដែល​ផ្តោត​លើ​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​នេះ​តទៅ។ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ចេញ​ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ​ ការ​រាប់​ថយ​ក្រោយ​ចំនួន​ ១០០ ថ្ងៃ​មុន​ដល់​ថ្ងៃ​សន្និសីទ​លើក​ទី​២១ នៃ​ភាគី​ហត្ថលេខី​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ​នេះ​តទៅ។

លោក​ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ជា​ដៃគូ​ឈាន​មុខគេ​របស់​កម្ពុជា​ សហភាព​អឺរ៉ុប​គាំទ្រ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ប្រែប្រួល​អាកាសធាតុ និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​គ្រោះ​មហន្តរាយ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ប្រតិភូ​សហភាពអឺរ៉ុប​ និង​បណ្តា​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ចាប់​ផ្តើម​ចាប់​ដៃ​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ការ​បើក​យុទ្ធនាការ​ទូត​អំពី​អាកាស​ធាតុ​ក្រោម​ប្រធាន​បទ «យើង​ត្រូវ​ចាប់​ផ្តើម​ឥឡូវ​នេះ!»។

លោក​ហ្សង់ ហ្វ្រង់ស័រ កូតាំង​ក៏​បាន​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ប្រជែង​រូបថត​នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ម្នាក់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ចាប់​ផ្តើម​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា​កម្ពុជា ​«ចាប់​ផ្តើម​ឥឡូវ​នេះ!»។

សូម​បញ្ជាក់​ថា​ការ​ចូលរួម​ប្រកួត​ប្រជែង​រូបថត​ នឹង​ត្រូវ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​១៧ សីហា ហើយ​ការ​ប្រគល់​រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី​ ២១ សីហា ដែល​ជា​ថ្ងៃ​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ការ​រាប់​ថយ​ក្រោយ​ចំនួន​១០០ថ្ងៃ​ មុន​ដល់​សន្និសីទ​លើក​ទី​២១ ឬ​ជា​ភាសា​អង់គ្លេស​ 100-day countdown to COP21៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ