អានតួអត្ថបទ
កម្ពុជា

ការ​លើក​ទឹកចិត្ត​ ការអប់​រំ​និង ​វិធី​​ការពារ​​ទាក់ទង​​ទៅ​នឹង​​ជំងឺ​អេដស៍​​ជា​ការ​​ផ្សាយ​​ប្រក​ប​ដោយ​​ក្រម​សីលធម៌​

ក្លឹប​​អ្នកកាសែត​​កម្ពុជា​​ក្រោម​​ការ​​ជ្រោម​ជ្រែង​​ពី​​អង្គការ​​ខុនរ៉ាដ ​អាដេ​ណៅអ៊ែរ​ បាន​​បើក​​វេទិ​កាជ​ជែក​​​​​​គ្នា​​​មួយ​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ ​​ទាក់ទង​​​ទៅ​​នឹង​​​ក្រម​សីលធម៌​​​អ្នក​សារព័ត៌មាន ​​ក្នុង​​​ការ​​ធ្វើ​​​សេចក្តី​រាយការណ៍​​​ពី​​​អ្នក​​​ឆ្លង​​​មេរោគ​​អេដស៍​​​នៅ​​​ខេត្ត​បាត់ដំបង​​។ ​​កម្មវិធី​​​ដែល​​​ប្រព្រឹត្ត​​ទៅ​​​នៅ​​​សណ្ឋាគារ​​​កាំបូឌីយ៉ាណា​​​នេះ ​​មាន​​ការ​​​ចូលរួម​​​ពី​​​អ្នក​កាសែត​​ខ្មែរ ​​និង​​​អ្នក​ជំនាញ​​​សុខាភិបាល​​​ផ្នែក​​​ជំងឺ​​អេដស៍ ​​ប្រមាណ​​​ជា​​៤០​​នាក់​។​

ក្លឹប​​​អ្នក​កាសែត​​​កម្ពុជា​​​ បាន​​​បើក​​​វេទិកាជ​ជែក​​​គ្នា​​​អំពី​​​ក្រម​​សីលធម៌​​​អ្នក​កាសែត​​ក្នុង​​​ការ​​ធ្វើ​​​សេចក្តី​រាយការណ៍​​​ពី​​​អ្នក​​​ឆ្លង​​​មេរោគ​អេដស៍​ នៅ​​​ព្រឹក​​​ថ្ងៃ​​ទី២៨​ មករា​
ក្លឹប​​​អ្នក​កាសែត​​​កម្ពុជា​​​ បាន​​​បើក​​​វេទិកាជ​ជែក​​​គ្នា​​​អំពី​​​ក្រម​​សីលធម៌​​​អ្នក​កាសែត​​ក្នុង​​​ការ​​ធ្វើ​​​សេចក្តី​រាយការណ៍​​​ពី​​​អ្នក​​​ឆ្លង​​​មេរោគ​អេដស៍​ នៅ​​​ព្រឹក​​​ថ្ងៃ​​ទី២៨​ មករា​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ការឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រការ​ខេត្តបាត់ដំបង​កាលពី​ចុងឆ្នាំ២០១៤កន្លងទៅ ពេលនេះ​បាន​ក្លាយជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គ្នា​រវាង​មន្ត្រី​ជំនាញ​និង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៩មករា​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែលមាន​ការគាំទ្រ​ដោយ​អង្គការ​ខុនរ៉ាដ​អាដេ​ណៅអ៊ែរ។

ក្រោម​ប្រធានបទ«ការពិត​និង​ជីវិត​ឯកជន» អ្នកកាសែត​និង​អ្នកចូលរួម​ឯទៀត​ប្រមាណ​ជា៤០នាក់ បាន​ជជែក​ផ្តោតទៅលើ​ក្រមសីលធម៌​អ្នកសារព័ត៌មាន និង​ការរាយការណ៍​ពី​អ្នក​ឆ្លង មេរោគ​អេដស៍ ជាពិសេស​នៅ​ឃុំ​រការ ខេត្តបាត់ដំបង។

លោកតែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​នៅក្នុង​ឱកាស
នោះ​ថា ការចុះផ្សាយ​ព័ត៌មាន​កន្លងមក​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វា​ជា​ការល្អ​ហើយ ក៏ប៉ុន្តែ​ការផ្សាយ​ខ្លះ​ក៏មាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅដល់​អ្នកមាន​ជំងឺអេដស៍។ ដោយ​មិនមាន​ការស្តីបន្ទោស​អ្វី​ទេ លោក​អគ្គលេខាធិការ ផ្តល់​ជា​យោបល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរតែ​ផ្សាយ​ព័ត៌មានបែប​ជាការ​លើកទឹកចិត្ត កាត់បន្ថយ​ការរើសអើង និង​រួមចំណែក​ផ្តល់​ចំណេះដឹង ព្រមទាំង​បញ្ជ្រាប​ការយល់ដឹង​ឲ្យ​បាន​ច្រើន ទាក់ទង​ទៅនឹង​ការការពារ​ខ្លួន​ពី​ជំងឺអេដស៍។

ជាមួយគ្នានេះ លោកជួប សុខ​ចំរើន មន្ត្រី​អង្គការ​ខា​ណា ក៏បាន​រិះគន់​ការផ្សាយ​ព័ត៌មាន​មួយចំនួន​កន្លងមក​ដែរ ដែលថា​ការឆ្លង​មេរោគ ឬ​ផ្ទុក​ជំងឺអេដស៍​គឺជា​ការ​អស់សង្ឃឹម​ដ៏​ធំ​បំផុត​នោះ។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា ការឆ្លង​មេរោគ​អេដស៍​មិនមែន​ជាការ
អស់សង្ឃឹម​នៃ​ជីវិត​នោះទេ។

សូមបញ្ជាក់ថា​ឆ្លង​ការពិនិត្យ​ធ្វើតេស្ត​ឈាម​កាលពី​ខែធ្នូ​ឆ្នាំ២០១៤កន្លងមក នៅ​ឃុំ​រការ ខេត្តបាត់ដំបង គេ​បាន​រកឃើញថា​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឆ្លង​មេរោគ​អេដស៍​ទាំងចាស់ទាំងក្មេង តួលេខ​ចុងក្រោយ​គឺ២២៦នាក់។កាលពី​ថ្ងៃទី២៧មករា​កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់​នៅមុខ​គណៈ​កម្ម​ការ​ទី៨នៃ​រដ្ឋសភា​ថា ការឆ្លងមេរោគ​អេដស៍​នៅ​ឃុំ​រការ បណ្តាលមកពី​ការប្រើ​ម្ជុលចាក់​ថ្នាំ​រួម និង​ខ្សែរ​សេរ៉ូម។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹង​ផងដែរ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួងសុខាភិបាល ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​ទាំងនោះ ដូចជា​ការថែទាំ​ដល់ បង្កើន​សេវា​ពិនិត្យ​ព្យាបាល​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ