អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​បន្ទាប់​ពី​មាន​លទ្ធ​ផល​ល្អ​ប្រសើរ​នៅ​ជុំទី១ ការ​ចរចា​ពាណិជ្ជ​កម្ម​សេរី កម្ពុជា-ចិន នឹង​ធ្វើ​ឡើង​ជុំ​ទី២​នា​ខែ​មេសា​នៅ​ភ្នំពេញ​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ស៊ាង ថៃ ថ្លែងថា ទំនិញ​កម្ពុជា​ជា​ពិសេស​ទំនិញ​ខាង​វិស័យ​កសិកម្ម ដែល​កំពុង​ដំណើរ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​រយៈ​ពេល​១ខែ​កន្លង​ទៅ​នេះ កំពុង​មាន​ស្ថាន​ភាព​ជា​ប្រក្រតី បើ​ទោះ​ណា​ជា​ប្រទេស​ចិន​ពេល​នេះ បាន​រងការវាយ​ប្រហារដោ​យមេរោគផ្លូវដង្ហើមថ្មី កូរ៉ូណាវីរ៉ុស ក៏ដោយ។ ការបញ្ជា​ក់របស់លោ​ក ស៊ាង ថៃ យ៉ាងដូច្នេះ បានធ្វើឡើង នៅក្នុង​សន្និសី​ទកាសែតមួយ ដែលរៀ​បចំឡើងដោយអង្គ​ភាពអ្នកនាំ​ពាក្យរាជរដ្ឋា​ភិបាល​នាព្រឹកថ្ងៃ​ទី០៦កុ​ម្ភៈនេះ។ ជាមួយគ្នានេះ លោក ស៊ាង ថៃ ក៏បានលើ​កឡើងដែ​រពាក់ព័ន្ធទៅនឹ​ងដំណើរកា​រចរចាពា​ណិជ្ជកម្មសេ​រីរវាងកម្ពុជា-ចិន មកទល់​ពេលនេះមា​នលក្ខ​ណៈល្អប្រសើរ ហើយកា​រចរចា​ជុំទី២រវាងចិន-កម្ពុជា នេះ នឹងធ្វើ​ឡើងនៅអំ​ឡុងខែមេសា​ឆ្នាំ២០២០ នៅប្រ​ទេស​កម្ពុជា។ 

ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង)
ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង) @Belt&Road News
ផ្សាយពាណិជ្ជកម្ម
02:01

សូមស្តាប់ប្រសាសន៍លោក ស៊ាង ថៃ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ