អានតួអត្ថបទ
កម្ពុជា

ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ​ត្រូវ​បាន​ដក​ហូត​តំណែង​យប់​មិញ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ

នៅ​ទី​បំផុត​ទៅ ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ ព្រះនាម ឌូ វណ្ណឌឿន ត្រូវ​បាន​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​ដក​ហូត​មុខ​តំណែង​ជា​មេគណ​ខេត្ត បន្ទាប់​ពី​ព្រះអង្គ​បាន​ឡើង​ច្រៀង​ចម្រៀង​លើ​ឆាក​តន្ត្រី ឲ្យ​ពុទ្ធ​បរិស័ទ​រាំ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ។ សកម្មភាព​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​និង​ខុស​ធម៌​វិន័យ​របស់​ព្រះសម្មាសម្មុទ្ធ។

ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ ​ព្រះ​នាម​ ឌូ ​វណ្ណឌឿន​ ត្រូវ​បាន​​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជាសម្រេចដកហូតមុខតំណែងជាមេគណខេត្ត បន្ទាប់ពីព្រះអង្គបានឡើងច្រៀងចម្រៀងលើឆាកតន្ត្រី ឲ្យពុទ្ធបរិស័ទរាំ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលថ្មីៗនេះ។
ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ ​ព្រះ​នាម​ ឌូ ​វណ្ណឌឿន​ ត្រូវ​បាន​​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជាសម្រេចដកហូតមុខតំណែងជាមេគណខេត្ត បន្ទាប់ពីព្រះអង្គបានឡើងច្រៀងចម្រៀងលើឆាកតន្ត្រី ឲ្យពុទ្ធបរិស័ទរាំ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលថ្មីៗនេះ។ Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ កាល​ពី​យប់​ថ្ងៃ​ទី​២០មេសា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​រវាង​គណៈ​សង្ឃ​នាយក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​សង្ឃ​នាយក នន្ទ ង៉ែត, តុលាការ​សង្ឃ, ថេរសភា​សង្ឃ និង​សមី​ជន​ផង ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វត្ត​បុទុមវត្តី​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក សេង សុមុនី រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា នៅ​ចំពោះ​មុខ​គណៈសង្ឃ​នាយក ព្រះអង្គ ឌូ វណ្ណឌឿន បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ ដូចនេះ គ្រប់​ឋានានុក្រម បាន​សម្រេច​ដក​ហូត​តំណែង​របស់​ព្រះអង្គ​ជា​មេគណ​ខេត្ត​កំពង់​ស្ពឺ ដោយ​ទុក​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ព្រះសង្ឃ​ធម្មតា​វិញ។ បើ​ទោះបី​ជា​សេចក្តី​សម្រេច​នេះ មិន​ទាន់​ធ្វើ​ឡើង​ជា​លាយលក្ខល៍​អក្សរ ​ក៏​ប៉ុន្តែ​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​ព្រះសង្ឃ​គ្រប់​ឋានានុក្រម​កាល​ពី​យប់​មិញ​នេះ ចាត់​ទុក​ជា​បាន​ការ​ហើយ។

គួរ​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង នៅ​ក្រោយ​ការ​បែក​ធ្លាយ​វីដេអូ​ឃ្លីប​មួយ ដែល​ជា​សកម្មភាព​របស់​ព្រះមេគណ​ខេត្ត​កំពង់​ស្ពឺ ព្រះនាម ឌូ វណ្ណឌឿន ដែល​បាន​ឡើង​ច្រៀង​ចម្រៀង​នៅ​លើ​ឆាក​តន្ត្រី​មួយ ដើម្បី​ច្រៀង​ឲ្យ​ពុទ្ធបរិស័ទ​រាំ​លេង នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ។ ហើយ​វា (វីដេអូឃ្លីប) ​ត្រូវ​បាន​គេ​បង្ហោះ​និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​រិះគន់​យ៉ាងខ្លាំង។ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​សកម្មភាព​របស់​ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ​ព្រះនាម ឌូ វណ្ណ​ឌឿន នេះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​និយាយ​ជា​រួម និង​និយាយ​ដោយ​ឡែក គឺ​ព្រះ​សង្ឃ​ដែល​ជា​ស្រែ​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ លោក សេង សុមុនី បាន​បញ្ជាក់​ថា ការ​តែង​តាំង​ព្រះ​មេ​គណ​ខេត្ត​កំពង់​ស្ពឺថ្មី នឹង​រៀប​ចំ​ឡើង​នៅ​ពេល​ក្រោយ​ បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​រឿង​អាស្រូវ​ដ៏​ធំ​មួយ​របស់​ព្រះសង្ឃ នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ នៅ​ឆ្នាំ​២០១៦​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ