អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេដឹកនាំ​សហជីព​៖ ​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ធំៗ ​ដើម្បី​រក្សា ​EBA​

ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ដែល​មាន​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក ​ដែល​រួមមាន​ Adidas​, ​Levis ​Strauss ​និង ​Under ​Armor​ ជាដើម ​បាន​ផ្ញើ​លិខិតចំហ​ថ្មី​មួយ​ទៀត ​ទៅកា​ន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែរ​ទម្រង់​ថែម​ទៀត ​លើ​បញ្ហា​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា។​ សំណើ​នេះ ​បាន​ធ្វើ​ឡើង ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​លើ​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ដល់​ក​ម្ពុជា ​​ឬ​​ក៏អត់​។ ​​គួរ​កត់​​សំគាល់​ថា​​ ​នេះ​​គឺ​​ជា​លិខិត​ទី៥​ហើយ ​ដែល​ក្រុម​អ្នក​បញ្ជា​ទិញបា​ន​ផ្ញើ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាលក​ម្ពុជា​។ ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ​គ្រាន់​តែ​ជា​សម្លេង​រំខាន​មួយ។​​ 

លោក ​អាត់ ​ធន់ ​និង ​សហជីព​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​កម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា
លោក ​អាត់ ​ធន់ ​និង ​សហជីព​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​កម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ចាប់​អារម្មណ៍ ​និង​គិតគូរ​ពី​បញ្ហា​នេះ ​(សំណើរ)​ ព្រោះ​នេះ​គឺ​ជា​ក្រុម​អ្នក​បញ្ជារ​ទិញ​។ ​ប្រសិន​បើ​កម្ពុជា​យើង​គ្មាន​អ្នក​បញ្ជា​ទិញ​ទេ ​នោះមា​នន័យថា​ ​ក៏​អត់​មាន​អ្នក​ផលិត​ដើម្បី​នាំ​ចេញ​ទៅ​បាន​ដែរ​»​។ ​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ​អាត់​ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​(ស៊ីខៅឌូ)​ បន្ទាប់​ពី​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ដែល​មាន​ម៉ាក​ល្បីៗ​នៅ​លើពិ​ភព​លោក ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែទ​ម្រង់​បន្ថែម​ទៀត ​លើប​ញ្ហា​សិទ្ធិ​ការងារ ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ​លិខិត​របស់​ក្រុម​ហ៊ុន​បញ្ជា​ទិញ ​កាល​ពី​ថ្ងៃទី ​២២ ​មករា ​ដែល​បាន​ជំរុញ​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ កែ​ប្រែ​ច្បាប់​ស្តីពី​សហជីព ​ដែល​រឹត​ត្បិត​ដល់​សេរីភាព​សហជីព​ ធ្វើ​វិសោធន​កម្ម​ច្បាប់ ​ស្ដីពី​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល ​រួមទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​មេដឹក​នាំ​សហជីព​នៅ​កម្ពុជា​។

​លោក ​អាត់ ធន់​ ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ផង​នោះ​បាន​លើក​ឡើងថា​ ​សំណើ​ខាង​លើនេះ​ មិន​គួរ​ជារឿង​លំបាក​សម្រាប់​រដ្ឋាភិបាលក​ម្ពុជា​ដោះ​ស្រាយ​នោះទេ​ លើក​លែង​តែ​រឿងន​យោបាយ ​ដែល​មេដឹកនាំ​សហជីព​ដ៏ធំ​នៅ​កម្ពុជា​រូប​នេះបា​ន​មើល​ឃើញ​ថា ​អាច​ជា​រឿង​លំបាក​។ ​មេដឹកនាំ​សហជីព​រូប​នេះ ​បាន​កត់​សំគាល់​ថា ​សំណើ​របស់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ដែល​មាន​ម៉ាក​ល្បីៗ​គឺ​ជា​រឿង​ចាំបាច់ ​និង​បន្ទាន់​មួយ ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​មិន​គួរ​មើល​រំលង​នោះ​ទេ។​ យ៉ាង​ណាក្តី ​លោក​ ហេង សួរ ​អ្នក​នាំ​ពា​ក្យ​ក្រសួង​ការងារ ​មិន​បាន​ចាត់​ទុក​លិខិ​តនេះ ​ថា​មាន​ទម្រង់​ជា​លិខិត​នោះ​ទេ ​ទំនង​ជា​សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្តួច​ផ្តើ​មឡើង​ដោយ​អង្គការ ​ឬ​ក្រុម​ណាមួយ​ប៉ុណ្ណោះ។​ បន្ថែម​លើ​នេះ ​លោក​បាន​ចាត់​ទុក​ថា ​កង្វល់​របស់​ក្រុម​អ្នក​បញ្ជាទិ​ញទាំ​ង​នេះ ​អាច​ហួស​សម័យ​ទៅ​ហើយ ​នោះ​បើ​គេ​ពិនិត្យ​ទៅលើ​វឌ្ឍនភាព​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន​នេះ​។ ​លោក​បាន​អះអាង​ថា ​អ្វី​ដែល​មាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ​គឺ​រដ្ឋា​ភិបាលក​ម្ពុជា​បាន​ដោះស្រាយ​រួច​រាល់​អស់​ទៅ​ហើយ ​ដោយ​អនុលោម​តា​មច្បាប់​កម្ពុជា។​

គួរ​ជំរាប​ជូន​ថា ​ក្រុម​ហ៊ុន​បញ្ជាទិ​ញ​ដែល​មាន​ម៉ាក​ល្បីៗ​ទាំង​នេះ ​រួមមាន​៖ ​សមាគម​អ្នក​បញ្ជា​ទិញ​សំលៀកបំពាក់ ​និង​ស្បែក​ជើង​របស់​អាមេរិក ​អាល្លឺម៉ង់​ និង​សមាគម​ក្រុម​ហ៊ុន​បញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប ​ក្នុ​ងនោះក៏​មាន​ក្រុមហ៊ុន​ធំៗ​ ដូចជា ​Adidas​ Levi​s Strauss ​និង ​Under​ Armor ជាដើម​។ ​អ្វី​ជា​ការ​កត់​សំគាល់ ​នេះគឺ​ជាលិខិត​ទី​៥​ហើយ ​ដែល​ក្រុម​ហ៊ុន​អ្នក​បញ្ជាទិ​ញដែ​លមា​នម៉ា​កល្បីៗនៅ​លើ​ពិ​ភព​លោក​បាន​ស្នើម​ក​រដ្ឋាភិបាលក​ម្ពុជា​ ស្រ​ប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​នៅថ្ងៃទី ​១២ ​កុម្ភៈ ​ខាង​មុខ​នេះ ​ថា​តើ​ត្រូវ​បន្ត​កិច្ច​ព្រ​មព្រៀង​អនុគ្រោះព​ន្ធ ​EBA ​ដល់​កម្ពុជា​ ឬអត់​ ឬ​ក៏​ត្រូវ​ផ្តាច់​នៅ​ផ្នែក​ណាមួយ​នោះ?​

​យ៉ាងណាក្តី​លោក ​ផៃ ស៊ីផាន ​អ្ន​កនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែ​ងថា ​លោក​មិន​បាន​ដឹង​ពី​លិខិត​ដែល​ផ្ញើ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ​ទេ។​ ហើយថា​ ជា​គោលការណ៍​កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ ​នឹង​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​ក្រុម​ណា​មួយ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ