អានតួអត្ថបទ
កម្ពុជា-សង្គម

អគ្គនាយក​ពន្ធនាគារ​៖​ ចាប់​ខែ​មករា​មក​ ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​​នៅ​ពន្ធនាគារ​ព្រៃសរ​ត្រូវ​ផ្ទេរ​ទៅ​ពន្ធនាគារ​ PJ​

ដោយ​សារ​ភាព​ចង្អៀត​ណែន​នៃ​មណ្ឌល​អប់រំ​កែ​ប្រែទី​១​ ឬ ​ពន្ធនាគារ​ព្រៃស​​ ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ ​២០២០​មក​ ការ​ឃុំ​ខ្លួ​ន​​ជនសង្ស័យ​ត្រូវបាន​​ផ្ទេរ​​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​វិញ​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយឧត្តម​សេនីយ៍ ​ចាន់ ​គីមសេង​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។​ 

លោក​នាយក​ឧត្តម​សេនីយ៍ ​ចាន់ ​គីមសេង ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។​
លោក​នាយក​ឧត្តម​សេនីយ៍ ​ចាន់ ​គីមសេង ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​លោក​នាយឧត្តម​សេនិយ៍​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​បាន​លើក​ឡើង​ថា ​ដោយ​សារភាព​ចង្អៀត​ណែន​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី១​ ឬ ​ពន្ធនាគារ​ព្រៃ​ស ​បាន​ផ្អាក​ទទួល​យក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​នៅ​ទី​នោះ​។ ​យ៉ាងណាក្តី ​​លោក​​ អំ ​សំអាត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា ​ភាព​ចង្អៀត​ណែន​នៃ​​ការ​​ឃុំ​​ខ្លួន​​ជន​​សង្ស័យ​​នៅ​​ពន្ធនាគារ​​ព្រៃស​​ បាន​កើន​ឡើង​ខ្លាំ​ង​នៅ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​វាដ​ល់​​ពេល​​ដែល​ត្រូវ​ប្រកាស​អាសន្ន​ហើយ​។ ​ត​ទៅ​នេះ ​សូម​ស្តាប់​ការ​លើក​ឡើង​របស់​លោក​នាយ​ឧត្តមសេនីយ៍ ​ចាន់ គីមសេង​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​និង​លោក ​អំ សំអាត​ ដែល​រៀបចំ​ដោយ ​វ៉ា សំណព្វ​៖​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ