អានតួអត្ថបទ
បទសម្ភាស

លោក​គោស៊ុំ សារឿត​៖ ​អាជ្ញាធរ​នឹង​ស្នើ​រដ្ឋាភិបាល​​បង្កើត​​ផ្សារ​មួយ​​សម្រាប់​​អាជីវករ​​ខ្មែរ ជៀសវាង​​​លក់​លើ​ដី​គេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ម្សិលមិញ​ អាជ្ញាធរ​ថៃ​ជា​ច្រើន​នាក់​បាន​បើក​ប្រតិបត្តិ​ប្រើ​ធម៌ក្តៅ​ដោយ​ធ្វើ​ការ​កាត់​សោរ​តូប​របស់​អាជីវករ​ខ្មែរ​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ ​ដើម្បី​រឹបអូស​ទំនិញ​ទាំង​ឡាយ​ណា​ដែល​ចម្លង​កម្ម​សិទ្ធិ​បញ្ញា។ ​ភា្លមៗ ​អាជ្ញារធរ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាន​ជួប​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​អាជ្ញាធរ​ថៃ ​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ។ ​ជា​លទ្ធផល​ អាជ្ញាធរ​ថៃ​កំណត់​រយៈពេល​ពីរ​ខែ​ឲ្យ​អាជីវករ​ខ្មែរ​ត្រូវ​តែ​លក់​ទំនិញ​ចម្លង​កម្មសិទ្ធិ​បញ្ញា​ទាំង​នោះ​ឲ្យ​អស់ ​។ ​ប្រឈម​នឹង​បញ្ហា​នេះ ​លោក​គោស៊ុំ សារឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​វិទ្យុបារាំង​អន្តរជាតិ ​បាន​បញ្ជាក់​ថា ​លោក​នឹង​ស្នើរដ្ឋាភិបាល ​ដើម្បី​បង្កើត​ផ្សារ​មួយ​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ​សម្រាប់​អាជីវករ​ខ្មែរ​ ដើម្បី​កុំឲ្យ​ពួកគេ​ទៅ​លក់ដូរ​នៅ​លើ​ទឹក​ដី​គេ​តទៅ​ទៀត​។

លោក ​គោស៊ុំ សារឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​កំពុង​ថ្លែងសុន្ទរកថា នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​
លោក ​គោស៊ុំ សារឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​កំពុង​ថ្លែងសុន្ទរកថា នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​ RFI/ AKP
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ