អានតួអត្ថបទ
បទសម្ភាស

​លោក​អូស្មាន​ហាស្សាន់​៖ ​ពលរដ្ឋ​ខ្មែរ​-​អ៊ីស្លាម​៦៨៥​នាក់​រួច​ផុត​ពី​​គ្រោះ​​ថ្នាក់​ឧបទវហេតុ​រត់​ជាន់​គ្នា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​​ នៅ​​រាត្រី​​នេះ​​ គឺ​​លោក ​​អូស្មាន​​ ហាស្សាន់​​ រដ្ឋ​មន្រ្តី​​ប្រ​តិ​​ភូ​អម​នាយក​រដ្ឋ​មន្រ្តី​​ ​និង​​ជា​​រដ្ឋលេខាធិការ​​ក្រសួង​​ការ​ងារ​​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ ហើយ​​​​ក៏​​ជា​​ប្រធាន​​អង្គការ​​មូល​និធិ​​អភិវឌ្ឍន៍​​មូស្លីម​​កម្ពុជា​​។​ឆ្លើយ​​​តប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​​RFI ​​ជុំវិញ​​ឧបទវហេតុ​​រត់​ជាន់​​គ្នា​​នៅ​​ក្នុង​​ប្រ​ទេ​ស​​​​​​អារ៉ាប់​ប៊ីសាអូឌីត​​ កាល​​ពី​​ថ្ងៃ​ទី​​២៤​​កញ្ញា ​​លោក​​ អូស្មាន​​ ហាស្សាន់​ ​បាន​​បញ្ជាក់​​ថា​ ​ពល​រដ្ឋ​​​ខ្មែរ​​​-​អ៊ី​ស្លាម​​​ជាង​​​៦០០​នាក់​​ ដែល​​ចូល​រួម​​នៅ​ក្នុង​​បុណ្យ​សាសនា​​ដ៏​ធំ​​នេះ​​ មាន​​សុវត្ថិភាព​​ល្អ ​​នឹង​ត្រៀម​​វិល​​ត្រលប់​​មក​កាន់​​ប្រទេស​​កម្ពុជា​​វិញ​​នៅ​​ចុង​​ខែ​កញ្ញា​​នេះ​។​​សូម​​បញ្ជាក់​​ថា ​​ពលរដ្ឋ​​ខ្មែរ​​-​​អ៊ីស្លាម​​៦៨៥​​នាក់​​ ស្ថិត​​ក្នុង​​ចំណោម​​សាសនិកជន​​អ៊ីស្លាម​​ជិត​​២​លាន​​នាក់​ ​បាន​​ចូល​​រួម​​នៅ​​ក្នុង​​ពិធី​​បុណ្យ​​ Hajj ​​ឬ​​បុណ្យ​​គប់​ដុំ​ថ្ម ​​នៅ​​ក្នុង​​ប្រទេស​​អារ៉ាប់ប៊ី​​សា​អូ​ឌីត ​ដែល​​មាន​​ឧបទវហេតុ​​រត់​ជាន់​​គ្នា​ ​បណ្តាល​​ឲ្យ​​ស្លាប់ ​​៧១៧​​នាក់​ ​និង​​៨៦៣​​នាក់​​រង​របួស​​។​​ 

ឯកឧត្តម​ អូស្មាន​ ហាស្សាន់ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ហើយ​ក៏​ជា​ប្រធាន​អង្គការ​មូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​។​
ឯកឧត្តម​ អូស្មាន​ ហាស្សាន់ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ហើយ​ក៏​ជា​ប្រធាន​អង្គការ​មូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​។​ @/Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ