អានតួអត្ថបទ
បទសម្ភាស

​លោក នេត្រ ភក្ត្រា​៖ ជោគ​វាសនា​របស់​លោក មាស មុត នឹង​សម្រេច​នៅ​ត្រឹម​ត្រី​មាស​ទី១​ឆ្នាំ​២០​២០​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បើក​សវនាការ​អស់​រយៈ​ពេល​បីថ្ងៃ គិត​ត្រឹម​ថ្ងៃទី២៩ វិច្ឆិកានេះ ដើម្បី​ស្តាប់​នូវ​អំណះ​អំណាង​ដោយ​ផ្ទាល់​មាត់​របស់​ភាគី​ពាក់​ព័ន្ធ​នានា​ក្នុង​សំណុំ​រឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ មាស មុត អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ​និង​ខេត្ត​កំពត នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ សវនា​ការ​នេះ នឹង​កាត់​សេច​ក្តី​លើ​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរ​ជាតិ ថា​តើ​ត្រូវ​បញ្ជូន​ខ្លួន​លោក មាស មុត ទៅ​កាត់​ទោស​ឬ​ក៏​អត់​?លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះ​អាង​ថា ជោគ​វាសនា​របស់​លោក មាស មុត នឹង​សម្រេច​ដោយ​ចៅ​ក្រម​អង្គ​បុរេ​ចំនួន​៥រូប នៅ​ត្រឹម​ត្រី​មាស​ទី១​ឆ្នាំ​២០​២០​ខាង​មុខ​នេះ​។ 

លោក នេត្រ ភក្ត្រា
លោក នេត្រ ភក្ត្រា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ