អានតួអត្ថបទ
បទសម្ភាស

​លោក ខេន លូ៖ ​កម្មករ​ជាង​៧ម៉ឺន​នាក់​នឹង​អាច​ប្រឈម​បាត់​បង់​ការងារ បើ​អឺរ៉ុប​មិន​កែ​ប្រែ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​អឺរ៉ុប​ កាលពីថ្ងៃទី១២ ខែកុម្ភៈ បាន​ចេញ​សេចក្តី​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​ប្រមាណ​ជា​៤០​ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​សារ​តែ​មិន​មាន​ការ​ស្តារ​ឡើង​វិញ នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មុន​គេ ដល់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ហើយ​កម្មករ​ប្រមាណ​ជា៧ម៉ឺន​នាក់ នឹង​អាច​ប្រឈម​បាត់​បង់​ការងារ​។ បើ​ទោះ​បី​ជា​ពេល​នេះ មិន​ទាន់​មាន​សញ្ញា​ច្បាស់​លាស់ ពី​ផល​ប៉ះ​ពាល់​ក្តី ប៉ុន្តែ​លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់ EBA ឡើង​វិញ ដើម្បី​ជួយ​ដល់​កម្មករ​ខ្មែរ​។តើ​ហេតុ​អ្វី​? 

លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ