អានតួអត្ថបទ
បទសម្ភាស

​លោក នេត្រ ភក្ត្រា៖ «​គុណ​ភាព​ខ្យល់​នៅ​កម្ពុជា មិន​ទាន់​ឈាន​ដល់​កំរិត​ប៉ះ​ពាល់​សុខ​ភាព​​សាធារណៈ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​កំរិត​ភាគ​ល្អិត​និចល​នៅ​ក្នុង​ខ្យល់ PM2.5 មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដែល​ចំណុច​នេះ​ក្រសួង​បរិស្ថាន​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ជាមួយ​គ្នា​នេះ កំរិត​កើន​ឡើង​នៃ​គុណ​ភាព​ខ្យល់​នៅ​ពេល​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​មហា​ជន ដោយ​សារ​មាន​ការ​យល់​ថាកំរិត​ភាគ​ល្អិត PM2.5 ពេល​នេះ ដល់​កំរិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​។ ទោះ​យ៉ាង​ណា លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ព័ត៌មាន​ទាំង​ឡាយ​ណា ក្រៅ​ពី​ក្រសួង​បរិស្ថាន គឺ​មិន​មែន​ជា​ព័ត៌មាន​ផ្លូវ​ការ​ទេ​។ តាម​លោក នេត្រ ភក្ត្រា គុណ​ភាព​ខ្យល់​ពេល​នេះ មិន​ទាន់​ឈាន​ដល់​ចំណុច​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​នោះ​ទេ​។ 

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​
លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ