អានតួអត្ថបទ
បទសម្ភាស

លោក ​យ៉ង គិមអេង​៖ ​បក្ស​ដែល​ឈ្នះ​មេឃុំ​-​ចៅ​សង្កាត់ ​ដូច​ឈ្នះ​បាន​មេដាយ​មាស​អូឡាំពិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​យ៉ង ​គិ​ម​អេង ​នាយក​​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ​​ដើម្បី​​សន្តិភាព​​និង​​ការ​អភិវឌ្ឍន៍ ​និង​​ជា​​អ្នក​នាំ​ពាក្យ​​បន្ទប់​​ស្ថាន​ការណ៍​​សម្រាប់​​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​។ ​បន្ទប់​​ស្ថាន​ការណ៍​​បោះ​ឆ្នោត​​ដែល​ជា​​បណ្ដុំ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក​ម្ពុ​ជា​ជាង​៤០ ​បាន​​វាយ​តម្លៃ​​ជា​បឋម​​ថា ​ការ​បោះ​ឆ្នោត​​ឃុំ​​សង្កាត់​​អាណត្តិ​​ទី​៤ ​ប្រព្រឹត្ត​​ទៅ​ដោយ​​រលូន ​និង​​ដោយ​​សន្តិវិធី​។ ​ប៉ុន្តែ ​បន្ទប់​​ស្ថានការណ៍​​បាន​​រក​ឃើញ​​ភាព​មិន​ប្រក្រតី​​មួយ​ចំនួន​​ដែរ​​នៅ​ក្នុង​​ថ្ងៃ​​បោះឆ្នោត​។ ​ក្រៅ​ពី​នេះ​​បន្ទប់​​ស្ថានការណ៍​​សម្រាប់​​ការ​បោះ​ឆ្នោត​​ក៏​បាន​​បង្ហាញ​​របាយការណ៍​​បឋម​​ថា ​គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​ទទួល​​សំឡេង​គាំទ្រ​​ជាង​៤៨% ​ខណៈដែល​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទទួល​បាន​​សំឡេង​គាំទ្រ​​ជាង​៤៥%​។ ​ទន្ទឹម​គ្នា​នេះ ​លោក ​យ៉ង គិ​ម​អេង ​បាន​ចាត់ទុក​លទ្ធផល​នេះ​ថា គណបក្ស​ណា​ដែល​ឈ្នះ​តំណែង​មេឃុំ​-​ចៅ​សង្កាត់ ​គឺ​​ប្រៀប​ដូចជា​​ឈ្នះ​​បាន​​មេដាយ​មាស​​អូឡាំពិក​​អញ្ចឹង​​ដែរ​។

លោក យ៉ង គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតឆ្នាំ២០១៧។
លោក យ៉ង គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតឆ្នាំ២០១៧។ @Seng Thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ