អានតួអត្ថបទ
បទសម្ភាស

​លោក ជុំ សុន្ទរី​៖ ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅប្រទេស​ចិន​ប្រឈម​នឹង​ការ​បញ្ជូន​ត្រលប់​មក​កម្ពុជា​ច្រើន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​​បរទេស​​កម្ពុ​ជា​។​ក្រសួង​ការ​បរទេស​​ក​ម្ពុ​ជា ​ទើប​តែ​​បាន​ប្រកាស​​ពី​​ការ​ជួយ​​សង្គ្រោះ​​ជាតិ​​ស្ត្រី​​ខ្មែរ​០៣​នាក់​​បន្ថែម​ទៀត​​នៅ​​ថ្ងៃទី​១១​និង​​ទី១២​កក្កដា​​នេះ ​នឹង​​បាន​​បញ្ជូន​​ត្រលប់​​ម​ក​ដល់​​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​សុវត្ថិភាព​។ ​លោក ​ជុំ សុន្ទរី​ បាន​​បញ្ជាក់​ថា ​ក្រសួង​​មាន​ការ​​ពិបាក​​ណាស់ ​ក្នុង​​ការ​ជួយ​​អន្ត​រា​គមន៍​​ចំពោះ​​ពលករ ​ឬ​​ពលរដ្ឋ​​ខ្មែរ​​ដែល​​ធ្វើការ​​និង​​រក​ស៊ី​ខុស​ច្បាប់ ​ពិសេស​​គឺ​​ស្ត្រី​​ខ្មែរ​​ដែល​​ទៅ​​រៀប​ការ​​ប្តី​​នៅ​​ប្រទេស​​ចិន​។ ​ប៉ុន្តែ​​ទោះ​ជា​​យ៉ាង​នេះ​​ក្តី​ ក្រសួង​​បាន​​បន្ត​​ណែនាំ ​និង​​ដាក់​ចេញ​​ជា​គោល​ការណ៍​​ជា​​បន្តបន្ទាប់​​ទៅ​ដល់​​អគ្គ​កុងស៊ុល ​និង​​អគ្គរាជទូត​កម្ពុជា​​ប្រចាំ​​នៅ​​បណ្តា​​ប្រទេស​​នា​នា ​បន្ត​​ជួយ​​អន្តរាគមន៍​​ដល់​​ពលរដ្ឋ​​ខ្មែរ​​ដែល​​រង​គ្រោះ។​ 

លោក​ ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​។​
លោក​ ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​។​ @RFI/Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ