អានតួអត្ថបទ
បទសម្ភាស

លោក​កោ បូរិន៖ ​មហោស្រព​វប្បធម៌​អន្តរជាតិ​នៅ​បារាំង ​ជា​ឱកាស​ដ៏​ធំ​ដើម្បី​បង្ហាញ​វប្បធម៌​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​ កោ ​បូរិន​ ជា​អ្នក​គ្រប់​គ្រង​ផ្នែក​វប្បធម៌​នៃ​វិទ្យា​ស្ថាន​បារាំង​ និង​លោក ​លាង ​ស៊ីកន ​វិចិត្រករ​សិល្បៈ​គំនូរ​ខ្មែរ​។​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ លោក​ កោ បូរិន​ និង​លោក ​លាង ​ស៊ីកន ​បាន​បញ្ជាក់​ថា ​វត្តមាន​របស់​ម្ចាស់​សិល្បករ​កម្ពុជា​នៅ​ក្នុង​ មហោ​ស្រព​វប្បធម៌​អន្តរជាតិ​លើក​ទី៤​ នៅ​ប្រទេស​បារាំង​ខាង​មុខ​នេះ ​គឺ​ជា​ឱកាស​នៃ​ការ​បង្ហាញ​ស្នាដៃ​របស់​ពួកគេ ​ទៅ​កាន់​ឆាក​អន្តរជាតិ​។ ​សូម​បញ្ជាក់​ថា ​កម្ពុជា​នឹង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ចំនួន​២០​ប្រភេទ​នៅ​ក្នុង​មហោ​ស្រព​វប្បធម៌​អន្តរជាតិ​លើក​ទី៤​ ដែល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​លីល ​ប្រទេស​បារាំង​ ចាប់​ពី​ថ្ងៃ​ទី២៦​កញ្ញា​ឆ្នាំ​២០១៥​ ដល់​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៦​ ក្រោម​ប្រធាន​បទ​ «ការ​កើត​ឡើង​វិញ​»។​ 

​លោក កោ បូរិន​ និង​លោក លាង ស៊ីកន ​(អាវខ្មៅ) ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៥​
​លោក កោ បូរិន​ និង​លោក លាង ស៊ីកន ​(អាវខ្មៅ) ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៥​ @RFI/Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ