អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​នៅ​ក្រុង​ព្រះ​សីហនុ​ទាក់​ទាញ​ភ្ញៀវ​ទៅ​លេង​ទីនោះ​ដូច​គ្រា​មុន​ដែរ​ទេ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​កំពុង​រៀប​ចំ​កែ​សម្រួល​ឆ្នេរ​ចំនួន​ពីរ​ក្នុង​ក្រុង​ព្រះ​សីហនុ​គឺ​ឆ្នេរ​អូរឈើទាល២ និងឆ្នេរ​អូរត្រេះ​ដើម្បី​ទាក់​ទាញ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​លេង​ខេត្ត​នេះ​ឲ្យ​ដូច​គ្រា​មុន​។ ការ​កែ​សម្រួលនេះ ធ្វើ​ឡើង​តាម​រយៈ​រុះរើ​តូប​និង​ស្តង់​លក់​ដូរ​មួយ​ចំនួន ដើម្បី​ស្ដារ​សោភ័ណ​ភាព​ឆ្នេរ​។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​ឡើង​វិញ បន្ទាប់​ពី​ជន​ជាតិ​ចិន​ជា​ច្រើន​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា ។ សម្រាប់​អ្នក​ជំនាញ​អចល​ទ្រព្យ​មើល​ឃើញ​ថា ការ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​ឡើង​វិញ​អាច​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ឲ្យ​ទៅ​លេង​ទីនោះ​បាន​ដូច​គ្រា​មុន តែ​អ្នក​ធ្វើ​ការ​ផ្នែក​ទេសចរណ៍​ថា ដើម្បី​ឲ្យ​មនុស្ស​ទៅ​កំសាន្ត​ដូច​គ្រា​មុន​ត្រូវ​ស្ដារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​មូល​។ ដូច្នេះ​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​នៅ​ក្រុង​ព្រះ​សីហនុ​ទាក់​ទាញ​ភ្ញៀវ​ទៅ​លេង​ទីនោះ​ដូច​គ្រា​មុន​ដែរ​ទេ? ហើយ​ថា ការ​កែ​សម្រួល​ឆ្នេរ​មួយ​ចំនួន​ឡើង​វិញ​ដោយ​សារ​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​ឬ​យ៉ាង​ណា​? 

ឆ្នេរអូរឈើទាលកាលពីអតីតកាល
ឆ្នេរអូរឈើទាលកាលពីអតីតកាល @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ