អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​សីល​ធម៌៖ ការ​ប្រើ​​សិទ្ធិ ក៏​ត្រូវ​គិត​ពី​បញ្ហា​សីល​ធម៌​សង្គម និង​​ប្រពៃណី​ជាតិ​ដែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​វិធាន​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​លើ​គណនី​ហ្វេសប៊ុក​ឫ​ទំព័រ​ហ្វេស​ប៊ុក​ណា​ដែល​ផ្សាយ​ផ្ទាល់​ដោយ​បង្ហាញ​រូប​ភាព​សិច​ស៊ី​ហួស​ហេតុ ដើម្បី​ទាក់​ទាញ​ឱ្យ​គេ​មើល និង​ទិញ​ផលិត​ផល​របស់​ខ្លួន​នោះ កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​នឹង​អង្គការ​ធ្វើ​ការ​ងារ​លើ​ស្រ្តី​មួយ​ចំនួន​។ កាល​ពី​ថ្ងៃ​ពុធ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី និង​សម​ភាព​យេន​ឌ័រ​ចំនួន​៧ បាន​ចេញ​លិខិត​ចំហរ​សម្តែង​ការ​មិន​ការ​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជម្រើស​ស្លៀក​ពាក់​របស់​ស្រ្តី គឺ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បុគ្គល​។ ប៉ុន្តែ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​សីល​ធម៌ បាន​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​សិទ្ធិ គឺ​ត្រូវ​តែ​គិត​ពី​បញ្ហា​សីលធម៌​សង្គម និង​ប្រពៃណី​ជាតិ​ដែរ មិន​មែន​ចេះ​តែ​ប្រើ​ដាច់​បង្ហៀរ​នោះ​ទេ​។ 

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ