អានតួអត្ថបទ
កម្ពុជា-ច្បាប់

​តុលា​ការ​ចាប់​បង្ខំ​ឲ្យ លោក គឹម សុខ សង​ជំងឺ​ចិត្ត​គណ​បក្ស​កាន់​អំណាច​២០​ម៉ឺន​ដុល្លារ​

តុលាការ​ក្រុងភ្នំពេញ​បានបង្គាប់ឲ្យ​ធនាគារជាតិ​​ផ្តល់​ឯកសារ ស្តីពី គណនី និង​ទំហំទឹក​ប្រាក់​ដែល​មាន​ក្នុង​គណនី​របស់​លោក គឹម សុខ​ ជាអ្ន​ក​វិភាគ​បញ្ហាសង្គម​ហើយ​ដែល​ត្រូវបាន​កាត់​ទោស​ក្រោម​បណ្តឹង​របស់​គណបក្សកាន់អំណាច​។ បើតាម​តុលាការ​គឺ​លោក គឹម សុខ ត្រូវ​ចាប់​បង្ខំ​ឲ្យ​សង​ជំងឺ​ចិត្ត​ចំនួន៨០០លានរៀល​ឬស្មើ​នឹង​២០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​លោក គឹម សុខ លើក​ឡើង​ថា ករណី​សម្លាប់​លោក កែម ឡី មាន​ជាប់​ទាក់​ទង​នឹង​គណ​បក្ស​អំណាច​។ ប៉ុន្តែ​ លោក គឹម សុខ បាន​អះអាង​ថា ចំណាត់​ការ​ប្រឆាំង​រូប​លោក​នៅ​ពេល​នេះ បង្ហាញ​ថា លោក​មិន«បានលក់​ខ្លួន​»ដូច​ការ​ចោទ​ប្រកាន់​របស់​មនុស្ស​មួយចំនួន​ដែលគាំទ្រ​គណបក្ស​ប្រឆាំង​ឡើយ។ 

លោក គឹម សុខ
លោក គឹម សុខ @Internet
ផ្សាយពាណិជ្ជកម្ម

«គឹម សុខ ជានរណា?» មនុស្សមួយ​ចំនួន ដែលតាំ​ងខ្លួនជាអ្នកដឹង​រឿងផុតមេឃ បាននិ​ងកំពុងប​ង្កើតក្រុមប​ណ្ដាក់គ្នាឆ្ល​ងទ្វីប ញុះញ​ង់តាមប​ណ្ដាញសង្គ​មរាល់ថ្ងៃ មួលបង្កាច់ថា គឹម សុខ លក់ខ្លួ​នហើយ រីឯពួកគណប​ក្សប្រជាជនខំប្រឹង​ខ្វេះខ្វាចប្រើ​គ្រប់វិធីគាប​សង្កត់ គឹម សុខ ឲ្យសងជម្ងឺចិត្ត​៨០០លានរៀល​ស្មើនឹង​ប្រមាណ​២០ម៉ឺនដុល្លារ។ នេះគឺជាអ្វី​ដែល អ្នកវិភាគ​ធ្លាប់ជាប់ពន្ធនាគាររូបនេះ​ប្រតិកម្ម​ចំពោះដីកា​របស់​​តុលាការ​ក្រុងភ្នំពេញចុះថ្ងៃទី១៦​ខែធ្នូ ឆ្នាំ​២០១៩ ​ដែលបានបង្គាប់ឲ្យ​ធនាគារជាតិ​​ផ្តល់​ឯកសារ ស្តីពី គណនី និង​ទំហំទឹក​ប្រាក់​ដែលលោក គឹម សុខ ​មានសម្រាប់​រឹបអូស​យកទៅ​សងជំងឺចិត្ត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយ លោក គឹម សុខ ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោណ​នៅ​ប្រទេសហ្វាំង​ឡង់ហើយនោះមិនបានបង្ហាញក្តី​បារម្ភពីការ​រឹបអូសលុយរបស់​លោក​ដែលមាន​នៅក្នុង​ធនាគារ​ឡើយ​។ ​តែ​ផ្ទុយមកវិញលោក​អះអាងថា ​អ្វី​ដែល​គណបក្សប្រជាជនកម្ពុជា​កំពុងបន្ត​ចំណាត់​ការ​ប្រឆាំង​រូបលោក​គឺបង្ហាញថា លោក​មិន«បានលក់​ខ្លួន​»ដូចការ​ចោទ​ប្រកាន់​របស់​មនុស្ស​មួយចំនួន​ដែលគាំទ្រ​គណបក្ស​ប្រឆាំង​ឡើយ។

សូមរំឭកជូនថា លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ជាប់​ពន្ធនាគារអស់​រយៈពេល ១៨​ខែ ទៅតាមការកំណត់នៅក្នុង​សាលក្រម​របស់​តុលាការ។ ការ​ចាប់ខ្លួន​និង​កាត់ទោស​អ្នក​វិភាគបញ្ហាសង្គមរូបនេះ គឺបន្ទាប់ពី​​លោក គឹម សុខ បាន​និយាយ​ថា ​គណបក្ស​ប្រជាជនកំពុង​កាន់អំណាចជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ តែ​មេធាវីគណបក្សប្រជាជនកម្ពុជា លោក​គី តិច បានប្តឹង​លោក គឹម សុខ ដោយទាមទារ​សំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ តែ​តុលាការ​កាត់ឲ្យ​ចំនួន៨០០លានរៀល​ឬ​ស្មើ​នឹង​២០​ម៉ឺន​ដុល្លារ​ដោយ​ចាប់​បង្ខំ​ឲ្យ​អនុវត្ត​ក្រោយ​ពីលោក គឹម សុខ អនុវត្តទោសជាប់ពន្ធនាគារ​រួចរាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ