អានតួអត្ថបទ
កម្ពុជា-សង្គម

​កា​សែត​ចិន​៖ ​ជន​ជាតិ​ចិន​៣នាក់​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​

ជន​ជាតិ​ចិន​៣នាក់​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​នូវ​មេរោគ​កូរ៉ូណា​នៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន។ ជន​ជាតិ​ចិន​ទាំង​៣នាក់​នេះ គឺ​ជា​អ្នក​ដែល​បាន​រួម​ដំណើរ​តាម​យន្ត​ហោះ​ជាមួយ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ដំបូង​បំផុត​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ជា​ភាសា​ចិនThe Cam​b​o-​dia China Times កាល​ពី​ថ្ងៃ​អាទិត្យ​។ ប៉ុន្តែ​ក្រសួង​សុខា​ភិបាល​កម្ពុជា​សន្និដ្ឋាន​ថា ពួក​គេ​ទាំង​នេះ​អាច​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ ឫ ឆ្លង​ពេល​ទៅ​ដល់​ប្រទេស​ចិន​។ 

រូបរាងរបស់កូរ៉ូណាវិរុស
រូបរាងរបស់កូរ៉ូណាវិរុស @Internet
ផ្សាយពាណិជ្ជកម្ម

កាសែត​ជាភាសាចិនThe Cambodia China Times បានចុះផ្សា​យដោយយោ​ងតាមគណៈ​កម្មាការសុខាភិ​បាលនៅក្រុ​ងស៊ិនជិននៃប្រ​ទេសចិនថា អ្នកឆ្ល​ងមេរោគកូរ៉ូ​ណាជាជន​ជាតិចិនទាំង​៣នាក់​នេះគឺម្នាក់ជា​បុរសអាយុ៦២ឆ្នាំ​និង២នាក់ទៀ​តជាស្រ្តីដែ​លមានអា​យុ៥៨ឆ្នាំនិ​ង៦២ឆ្នាំ។ បើតា​មកា​សែត The Cambodia China Times គឺអ្នកទាំង​៣នាក់នេះជា​អ្នករស់នៅក្នុង​ទីក្រុងវូហាននៃ​ខេត្តហ៊ូ​ប៉ីជាក​ន្លែងនៃការផ្ទុះមេរោ​គកូរ៉ូណាដំបូ​ងបង្អស់​។

ពួកគេ​ទាំង៣នាក់​នេះ គឺជាអ្ន​កដែលបា​នរួមដំណើ​រជាមួ​យអ្នកដែលឆ្ល​ងមេរោគកូរ៉ូណា​ករណីទី​១នៅកម្ពុជាកាល​ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីទីក្រុង​វូហានមកកាន់ប្រទេ​សកម្ពុជា ហើយ​ពួកគេត្រូវបា​នរកឃើញថា មានមេរោ​គនេះពេលទៅ​ដល់ក្រុ​ងស៊ិន​ជិននៃប្រទេសចិ​នវិញ។ តែយ៉ាង​ណាក៏ដោ​យ ស្ថានភា​ពជំងឺរប​ស់អ្នកទាំង៣មា​នភាពល្អប្រសើរ បន្ទាប់ពី​ទទួលបា​នការព្យាបាល​ពីក្រុមគ្រូពេទ្យ។ នេះបើ​តាមកាសែ​តជាភា​សាចិនដដែល​។

ចំពោះ​បញ្ហានេះ លោកលី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុ​ខាភិបាល​កម្ពុជាបានគូ​សបញ្ជាក់ប្រា​ប់វិទ្យុបារាំងអន្តរ​ជាតិថា ជនជាតិចិ​នទាំង៣​នាក់នេះប្រហែល​ជាអាចឆ្ល​ងមេរោគកូរ៉ូណា​ពី​ជនជាតិចិ​នដូចគ្នានៅ​ពេលធ្វើដំណើ​រចាកចេញពីកម្ពុជា​ទៅ​ប្រទេសចិន។ ឫម្យ៉ាងវិញទៀ​ត ប្រហែ​លជាអាច​ឆ្លងនៅ​ពេលពួកគេទៅដ​ល់ និងស្នាក់​នៅក្នុងប្រទេ​សចិន។ លោកលី សូវ៉ាន់ បាន​សន្និដ្ឋានបែ​បនេះ ដោយសា​រតែលោកអះ​អាងថា ពេលពួកគេស្នាក់នៅ​ក្នុងប្រទេ​សកម្ពុជា គឺត្រូវបា​នពិនិត្យសុខភា​ពដោយវិទ្យា​ស្ថានប៉ាស្ទ័រក​ម្ពុជា តែរកមិនឃើ​ញរោគសញ្ញាណាមួ​យនៃមេរោគកូរ៉ូណា​នេះឡើយ​។

សូមបញ្ជា​ក់ថា គិត​មកដល់ម៉ោ​ងនេះ កម្ពុជាមាន​តែអ្នកឆ្លងមេរោគកូ​រ៉ូណាតែ​ម្នាក់ប៉ុណ្ណោះ​ដែលជា​ជនជាតិចិន ហើយកំពុងដា​ក់ឱ្យនៅដាច់ដោ​យឡែកពីគេ​នៅក្នុ​ងមន្ទីរពេទ្យខេ​ត្តព្រះសីហ​នុ។ លោកលី សូវ៉ាន់ បានបញ្ជាក់ថា ស្ថានភាព​សុខភាពរបស់​ជនជាតចិន​នេះមិនបា​នវិវត្តទៅរកភាពធ្ង​ន់ធ្ងរនោះ​ទេ ហើយ​ក្រុមគ្រូ​ពេទ្យកម្ពុជា​កំពុងតា​មដាន និងព្យា​បាលរូប​គេ។ បើតា​មលោកលី សូវ៉ាន់ដ​ដែល ក្រសួ​ងសុខាភិបា​លកម្ពុជា និងចិន ក៏ដូចជាម​ន្រ្តីជាន់ខ្ពស់​នៃអង្គកា​រសុខភាពពិភពលោ​កតែងតែទា​ក់ទងគ្នាជាប្រចាំ ដើម្បីចែ​ករំលែ​កពីស្ថាន​ភាពថ្មីៗនៃ​មេរោគកូ​រ៉ូណានេះ និងកា​រព្យាបា​លដែល​មានប្រ​សិទ្ធភាព​។

ដោយ​ឡែក ស្ថាន​ទូតចិនប្រចាំនៅក​ម្ពុជាវិញ បា​នអះអាងថា នឹងនៅ​តែបន្តទាក់ទង​យ៉ាង​ស្អិតរមួត​ជាមួយក្រសួងសុ​ខាភិ​បាលកម្ពុជា ដើម្បីស្វែងរ​កឱ្យទាន់ពេល​វេលា និងបំបែ​កការព្យាបា​លអ្នកជំងឺដែលឆ្ល​ងមេ​រោគកូរ៉ូណានេះ។ ស្ថានទូត​ចិនក៏បានសសើរ​ដល់កម្ពុជា​ផងដែរដែលមា​នជំហរនៅ​ជាប់ជា​មួយចិនក្នុ​ងការប្រយុទ្ធប្រឆាំង​នឹងមេរោ​គរាលដាលថ្មីនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ