អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ច​ព្រមព្រៀង​ថ្ងៃ​២៣​តុលា​មិនមាន​តម្លៃ​គ្រប់​រឿង​និង​គ្រប់​កាលៈទេសៈទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​តុលា​ ឆ្នាំ​១៩៩១​មក​ ភាគី​ខ្មែរ​ទាំង​អស់​តែង​អះអាង​រៀង​ៗ​ខ្លួន​ពី​ការ​គោរព​អត្ថបទ​ច្បាប់​ជា​អក្សរ​អង្គុលីលេខ​ដែល​មាន​កំរាស់​ជាង​៤០​ទំព័រ​នេះ។ ​ជាង​២០​ឆ្នាំ​ទៅ​នេះ ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នៅ​ក្នុង​ទស្សនៈ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មាន​ការ​ផ្តល់​តម្លៃ​ខុស​ៗ​គ្នា​ បន្ទាប់​ពី​របត់​នយោបាយ ​មាន​ការ​បត់​បែន​ជា​ច្រើន​ផ្នត់។​ តាម​ការ​ប្រមើល​មើល​មួយ​ចំនួន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​ឥទ្ធិពល​តែ​នៅ​ពេល​ប្រទេស​កម្ពុជា​​ស្ថិត​​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម​តែ​ប៉ុណ្ណោះ ​តែ​គេ​មិន​អាច​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​នេះ​បាន​គ្រប់​រឿង​និង​គ្រប់​កាលៈទេសៈ​នោះ​ទេ ​ជា​ពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ បើ​ទោះ​ណា​ជា​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​លើ​ដំណោះ​ស្រាយ​ស្តី​ពី​កម្ពុជា​ក៏​ដោយ។​

សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​
សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​ @Samdech Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ