អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​ស្វាគមន៍​ការ​បង្ហាញ​មុខ​របស់​ជន​ដៃដល់​ ប៉ុន្តែ​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ស្វាគមន៍​ចំពោះ​ការ​ចេញ​មុខ​សារភាព​របស់​ជន​ដៃ​ដល់​ទាំង​បី​នាក់ ​ដែល​បាន​បង្ករ​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្រ្ត​២​រូប​ គឺ​លោក​ញ៉យ ​ចំរើន​ និង​លោក​គង់​ សភា។ ​ប៉ុន្តែ​អ្ន​កនាំពាក្យ​គណបក្ស​ប្រឆាំង​មួយនេះ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ តាម​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ខណៈ​ដែល​ជន​ដៃ​ដល់​ទាំង​បី​នាក់ ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​តុលាការ​ដើម្បី​ធ្វើ​ការ​សាកសួរ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ។ ​

ជនជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បី​នាក់ ​ដែល​បាន​សារភាព​ថា​ខ្លួន​បាន​បង្ក​អំពើ​ហិង្សា​លើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ​តុលា​ឆ្នាំ​២០១៥​។
ជនជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បី​នាក់ ​ដែល​បាន​សារភាព​ថា​ខ្លួន​បាន​បង្ក​អំពើ​ហិង្សា​លើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ​តុលា​ឆ្នាំ​២០១៥​។ សហការី
ផ្សាយពាណិជ្ជកម្ម

លោក​យ៉ែម បុញ្ញារិទ្ធ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ ថា​គណបក្ស​ស្វាគមន៍​ចំពោះ​ការ​រក​ឃើញ​ជន​ដៃដ​ល់ ​ហើយ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​កាត់ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​បាន​បន្ត​ថា ​បើ​តាម​រូបភាព​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភា​ព ឃើញ​ថា​ មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម​ក្នុង​អំពើ​ហិង្សា​វាយ​តំណាង​រាស្រ្ត​ទាំង​ពីរ​រូប​ ដែ​លមា​នលោ​កញ៉យ ចំរើន និង​លោក​គង់ សភា។ ដូច្នេះ​ហើយ​ទើប​លោក​ អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀតយ​ក​មក​ផ្តទ្ទាទោស​តាម​ច្បាប់​។

លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​២៨ ​តុលា ​ក៏​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​តាម​ចាប់​ខ្លួន​បុគ្គល​ទាំង​ឡាយ​ណា ​ដែល​បាន​បង្ក​របួស​ស្នាម​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​ទោះបី​ជា​ជន​នោះ​គឺ​ជា​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក៏​ដោយ ​ក៏​ត្រូវ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ ហើយ​លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ថា​ បើ​សិន​ជា​អ្នក​ដែល​បាន​ប្រពឹ្រត្តិ​អំពើ​នេះ​ ចេញ​មុខ​មក​សារ​ភាព​ គឺ​ល្អ​បំផុត​ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ​ជន​ដៃ​ដល់​ ដែល​បាន​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាងរាស្រ្ត​ ២​រូប​ បាន​ចេញ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ ករណី​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្រ្ត​របស់​ក្រសួង​មហាផ្ទៃ​ នៅ​ល្ងា​ចថ្ងៃ​ទី​៣ ​វិច្ឆិកា​។ ជន​សង្ស័យ​ទាំងបី​រូប​នោះ ​មាន​ឈ្មោះ ​ចាយ សារិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ ​មាន​ទីលំ​នៅ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។ ទីពីរ​មាន​ឈ្មោះ ​ម៉ៅ ហឿន ​ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ឃុំ​ព្រែក​ខ្សាយ «ខ» ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​ និង​ទីបី​ ឈ្មោះ​ស៊ុត វណ្ណនី​ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​រាំង​ សង្កា​ត់កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។​

សូម​បញ្ជាក់​ថា ​រហូត​មក​ទល់​នឹង​ពេល​នេះ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​ដែល​បានរ​ងរ​បួសធ្ងន់ធ្ង​រ ដោយសារ​តែ​ជន​ដៃដល់​វាយ​កាល​ពី​ថ្ងៃ​ទី​ ២៦តុលានោះ ​នៅ​តែ​បន្ត​សម្រាក​ព្យាបាល​ជំងឺ​ ក្នុង​ទីក្រុង​បាងកក ​ប្រទេសថៃ​។ តំណាងរាស្ត្រ​ទាំង​ពីរ​ ដែល​មាន​លោក​ញ៉យ ចំរើន​ និង​លោក​គង់ សភា ​បាន​រងការ​វាយ​ដំ​យ៉ាង​ខ្លាំ​ង នៅ​ខាង​មុខ​រដ្ឋសភាជាតិ ​បន្ទាប់​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា អនុ​ប្រធាន​ទី​មួយរ​បស់​រដ្ឋ​សភា​ចុះចេ​ញពី​តំ​ណែង ​ត្រូវ​បាន​រំសាយ។ បាតុកម្ម​តវ៉ា​នោះ​មាន​អ្នក​ចូលរួម​ជិត​២​ពាន់​នាក់ ​ដែល​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ