អានតួអត្ថបទ
បទយកការណ៍

«មិត្តអប់រំមិត្ត» ជា​ក្រុម​អ្នក​ជួយ​អប់រំ​ណែនាំ​ឱ្យ​ផ្តាច់​គ្រឿង​ញៀន កំពុង​ជួប​បញ្ហា​ថវិកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

​«បណ្តាញ​មិត្ត​អប់រំ​មិត្ត» ជា​ក្រុម​មួយ​ធ្វើ​សកម្មភាព ដើម្បី​ជួយ​អប់រំ​ណែនាំ​ដល់​អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន ឱ្យ​ផ្តាច់​គ្រឿង​ញៀន។ ក្រុម​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ណែ​នាំ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​រឿង​លំបាក​មួយ​ហើយ​ ប៉ុន្តែ​លើស​ពី​នេះ​ ពេល​ពួក​គេ​ចុះ​អូស​ទាញ​អ្នក​ប្រើ​គ្រឿង​ញៀន ​ តែ​ត្រូវ​ប៉ូលីស​និង​ប៉េអ៊ឹម​មួយ​ចំនួន​ យល់​ច្រឡំ​ និង​ចាប់​ចង​ធ្វើ​វាយ​ដំ​ធ្វើ​បាប​ ពី​ព្រោះ​ពួក​គេ​ធ្លាប់​ជាអតីត​អ្នក​ប្រើ​និង​ចែក​ចាយ​គ្រឿង​ញៀន។ ទោះ​បី​ជា​សមាជិក​បណ្តាញ​ សុទ្ធ​ជា​អ្នក​ស្មគ្រ​ចិត្ត​ក្តី​ តែ​ក្រុម​នេះ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ថវិកា​ជា​ខ្លាំង ដើម្បី​ទ្រទ្រង់​សកម្មភាព​ប្រចាំ​ថ្ងៃ​។ ម្សិលមិញ​នេះ ក្រុម​បណ្តាញ​មិត្ត​​អប់រំ​មិត្ត មក​ពី​ខេត្ត​ផ្សេងៗ បាន​ជួប​ជុំគ្នា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ​ ដើម្បី​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​។ ហេង ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរ​ជាតិ បាន​ចូលរួម​ស្តាប់​ក្នុង​កម្មវិធី​នេះ​ និងបាន​រៀប​ចំ​បទ​យក​ការណ៍​ជូន​លោក​អ្នក​នាង​ស្តាប់​៖

ប្រធានបណ្តាញមិត្តអប់រំមិត្ត លោក អ៊ុក ថា  បានផ្តល់សម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ពីថ្ងៃ១៧ សីហា ២០១៥។
ប្រធានបណ្តាញមិត្តអប់រំមិត្ត លោក អ៊ុក ថា បានផ្តល់សម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ពីថ្ងៃ១៧ សីហា ២០១៥។ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ