អានតួអត្ថបទ
បទសម្ភាស

លោកជិន​ ម៉ាលីន៖ ​សូម​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត និង​ប្រសិទ្ធភាព​ខ្ពស់​ ជៀស​វាង​ការ​រិះគន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំ​ងអន្តរ​ជាតិ ​នៅ​រាត្រីនេះ​គឺ​លោកជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​។ លោកជិន​ ម៉ាលីន​ ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​រវាង​ប្រធាន​តុលាការ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ ​បាន​ថ្លែង​ថា​លោក​បានស្នើ​សុំ​ឲ្យ​តុលា​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ម៉ឹង​ម៉ាត់បំ​ផុត​ ជៀស​វាងការ​ចោទ​ប្រកាន់​ និង​ការ​រិះគន់ពី​សាធារណៈ​ជន​ និង​ជៀស​វាងការ​ចោទ​ប្រកាន់​រវាង​សមត្ថ​កិច្ច ​និង​តុលាការ​។ ការ​លើក​ឡើង​របស់​លោកបែប​នេះ​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​សមត្ថ​កិច្ច ​ទៅ​តុលាការ​ថា​តុលាការ​ដាក់​ទោស​មិន​សម​នឹង​ការប្រ​ព្រឹត្តិ​របស់​ជន​ល្មើស​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

លោក​ ជិន ម៉ាលីន ​ជា​អនុរដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួងយុ​ត្តិធម៌។​
លោក​ ជិន ម៉ាលីន ​ជា​អនុរដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួងយុ​ត្តិធម៌។​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ