អានតួអត្ថបទ
កម្ពុជា

សកម្មជន​CNRP​ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍

លោក ឈា តាំងស៊ន សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍ និង​ពិន័យ​ ជា​ប្រាក់​៣​លាន​រៀល។ ទឹក​ប្រាក់​៣​លាន​រៀល​នឹង​ត្រូវ​ពិន័យ​ជូន​រដ្ឋ។

លោក ឈា តាំងស៊ន ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ ត្រូវ​បាន​តុលាការ​ចោទ​ប្រកា​ន់​ពី​បទ​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​។
លោក ឈា តាំងស៊ន ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ ត្រូវ​បាន​តុលាការ​ចោទ​ប្រកា​ន់​ពី​បទ​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នា​ល្ងាច​ថ្ងៃ​ចន្ទ​ទី​០៧​កញ្ញា លោក សំ សុគង់ មេធាវី​ការ​ក្ដី លោក ឈា តាំងស៊ន បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​គឺ​តុលាការ​ផ្អែក​តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

មូលហេតុ​ដែល​ឈាន​ដល់​ការ​ចោទ​ប្រកាន់ លោក​មេធាវី សំ សុគង់ បន្ថែម​ថា​ដំបូង​ឡើយ លោក ឈា តាំងស៊ន ទាញ​យក​ឯកសារ​ពី​ក្នុង​ហ្វេសមួយ​ស្ដី​ពី​យុទ្ធសាស្ត្រ​វៀតណាម​យក​មក​ចម្លង​ទុក​ជា​ឯកសារ ប៉ុន្តែ​ត្រូវ​បាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​ឃើញ​ក៏​បាន​សុំ​មើល។ ដូច​នេះ​តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ទៅ​លោក ឈា តាំងស៊ន ថា​បាន​យក​ឯកសារ​ទាំង​នោះ​ទៅ​ធ្វើ​ការ​ញុះញង់​ដើម្បី​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍។ ចំពោះ​ការ​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល លោក​មេធាវី សំ សុគង់ នឹង​ពិភាក្សា​ជាមួយ​លោក ឈា តាំងស៊ន ថា តែ​គួរ​បង់​ប្រាក់​ពិន័យ​នេះ​ជូន​រដ្ឋ​ឫ​ក៏​ប្ដឹង​បន្ត​ទៅ​ឧទ្ទរណ៍។

លោក សំ សុគង់ បន្តថា ការ​ចោទ​ប្រកាន់​មក​លើ​លោក ឈា តាំងស៊ន និង​ការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ មិន​ត្រឹមត្រូវ​ដោយសារ​តែ​ការ​ទាញ​យក​ឯកសារ​អ្វី​មួយ​ពី​ហ្វេសប៊ុក​វា​មិន​អាច​ឈាន​ទៅ​ដល់​ការ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​នោះ​ទេ។ សូម​បញ្ជាក់​ថា លោក ឈា តាំងស៊ន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ កញ្ញា។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​បំបិទ​សិទ្ធ​សេរីភាព​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង។

ចំណែក លោក អំ សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​កាន់​លោក ឈា តាំងស៊ន ជា​សញ្ញា​មួយ​បង្ហាញ​ថា ប៉ះពាល់​ដល់​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ព្រោះ​ថា​ ការ​ទាញ​យក​ឯកសារ​អ្វី​មួយ​ពី​ហ្វេសប៊ុក​ចែក​គ្នា​មើល​មិន​អាច​ឈាន​ដល់​ការ​ញុះញង់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ