អានតួអត្ថបទ
បទសម្ភាស

លោក​ចាន់ វិបុល៖ “កម្តៅ​នយោបាយ​មិន​ក្តៅ​ដល់​កំពូល និង​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ប្រសិន​បើ​បន្ត”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​តាន​តឹង​ខ្លាំង​មួយ​កម្រិត​ទៀត​ហើយ បន្ទាប់​ពី​រដ្ឋសភា​ ដែល​មាន​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ឱ្យ​តុលាការ​បន្ត​នីតិវិធី លើ​ករណី​លោក កឹម សុខា។ ភ្លាម​ៗ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាត់​ចោល​ការ​សម្រេច​របស់​សភា ហើយ​ថា​ជា​ការ​រំលោភ​ច្បាប់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គណបក្ស​ប្រឆាំង​ក៏​បាន​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​មាន​កម្លាំង​អាជ្ញាធរ​ឃ្លាំ​មើល។ ដូចនេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​ថ្ងៃ​នេះ គឺ​លោក​ ចាន់ វិបុល បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រជាធិបតេយ្យ។ លោក​បាន​មើល​ឃើញ​ថា កំដៅ​នយោបាយ​នា​ពេល​នេះ គឺ​អាច​នឹង​ប៉ះ​ពាល់​​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨។

លោក ចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញផ្នែកប្រជាធិបតេយ្យ។
លោក ចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញផ្នែកប្រជាធិបតេយ្យ។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ