អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រសួង​អប់រំ​​​ដាក់​ឲ្យ​​សាកល្បង​​នៅ​សាលាបឋម​សិក្សា​ចំនួន​៣ ​ចំពោះ​ការ​​ប្តូរ​ម៉ោង​បង្រៀន​ពី​មួយពេល​ទៅ​បង្រៀន​ពេញ​មួយ​ថ្ងៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹងដាក់​ឲ្យ​សាកល្បង​ចំពោះ​ការផ្លាស់ប្តូរ​ម៉ោង​បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​នៅ​ថ្នាក់បឋមសិក្សា ពី​ការបង្រៀន​មួយពេល ទៅជា​ការបង្រៀន​ពេញ​មួយថ្ងៃ​វិញ ដោយ​បន្ថែម​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ប្រមាណ​ជា៦០%។ ការសាកល្បង​ដំបូង នឹងធ្វើ​ឡើង​នៅ​សាលាបឋមសិក្សា​ចំនួន៣ ស្ថិតនៅក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម។ ការណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​ថា សិស្ស​ថ្នាក់​ទី៦ប្រមាណ​ជា៣០ទៅ៤០% មិនទាន់​ចេះ​អាន​ភាសា​ខ្មែរ​ត្រឹមត្រូវ​នៅឡើយ។ អ្នកឃ្លាំមើល​ក្នុង​វិស័យ​អប់រំ​កម្ពុជា បាន​សារ​ទរ​ចំពោះ​វិធានការ​ថ្មី​នេះ និង​មានជំនឿថា វិធានការ​នេះ នឹង​ជួយ​ស្តារ​ស្ថានការណ៍​នេះ​បាន​វិញ។ 

កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។
កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។ @Yim Mary
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ