អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​ដាក់​ឈ្មោះ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ មិន​ឲ្យ​ចូល​ទឹក​ដី​កម្ពុជា​ជា​រៀង​រហូត​

អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ បាន​សម្រេច​បិទ​ទិដ្ឋាការ​និង​ដាក់​ឈ្មោះ​បុរស​ជន​ជាតិ​អ៊ីរ៉ង់​ម្នាក់ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដោយ​ហាម​ឃាត់​មិន​ឲ្យ​ចូល​មក​ទឹកដី​កម្ពុជា​ជា​រៀង​រហូត។ ចំណាត់​ការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អ៊ីរ៉ង់​រូប​នេះ បាន​មក​លេង​កម្ពុជា ហើយ​បាន​បង្ហោះ​វីដេអូ​ធ្វើ​ឲ្យប៉ះពាល់​ដល់​កិត្តិយស និង​គោល​ដៅ​ទេសចរណ៍​របស់​កម្ពុជា​។ 

ជនបរទេស JamesFT សញ្ជាតិអ៊ីរ៉ង់ដែលត្រូវបានក្រសួងមហាផ្ទៃដាក់ចូលទៅក្នុងបញ្ជីខ្មៅ
ជនបរទេស JamesFT សញ្ជាតិអ៊ីរ៉ង់ដែលត្រូវបានក្រសួងមហាផ្ទៃដាក់ចូលទៅក្នុងបញ្ជីខ្មៅ @Internet
ផ្សាយពាណិជ្ជកម្ម

បុរស​ជន​ជាតិអ៊ីរ៉ង់រូបនេះ ត្រូវបា​នគេស្គាល់ឈ្មោះ​តាមរយៈទំព័រ YouTube ថា «JamesFT» ត្រូវបានអគ្គនាយកដ្ឋា​នអន្តោប្រវេ​សន៍នៃក្រសួងមហាផ្ទៃ ឯកភាពតាម​សំណើររ​បស់រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ដើម្បីបិទទិដ្ឋាការ និ​ងហាមមិនឲ្យ​ចូលទឹកដីកម្ពុ​ជាជារៀងរហូត។ ចំណា​ត់ការនេះ បានកើត​ឡើងក្រោយពីផ្ទុះវីដេអូរិះ​គន់របស់បុរសជ​នជាតិអ៊ីរ៉ង់​រូបនេះតាមរយៈទំព័រ YouTube និង Facebook ដោ​យបានរិះគន់ប្រទេស​កម្ពុជា និងបានបំភ័​យភ្ញៀវទេស​ចរបរទេស​ផ្សេងទៀត កុំឲ្យមក​ទស្សនាកម្ពុជា​។

នាយឧត្ត​មសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃអគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍នៃក្រ​សួងមហាផ្ទៃ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ស្រុក នៅព្រឹកថ្ងៃទី ១៩ ធ្នូ នេះថា ជនបរទេ​សរូបនេះ ត្រូវបានដា​ក់ឈ្មោះនៅក្នុងបញ្ជី​ខ្មៅនិងហាម​ឃាត់ចូលមកប្រ​ទេសកម្ពុជា ដោយសារតែ​រូបគេបានថត​វីដេអូនៅកន្លែងមួយ​ចំនួន មកបង្ហោះ​ក្នុងន័យបំភ័យភ្ញៀ​វទេសចរមិនឲ្យ​មកលេងកម្ពុជា ដែលធ្វើ​ឲ្យប៉ះពាល់កិតិ្តយស និងគោល​ដៅទេសចរណ៍​កម្ពុជា។ លោកនាយឧត្តម​សេនីយ៍បានប​ន្ថែមថា លោកបាន​ស្រាវជ្រាវ និងស្គាល់​អត្តសញ្ញាណរបស់​ជនបរទេសរូបនេះ​ហើយ។ បើតាម​លោកនាយឧត្តមសេ​នីយ៍ បុរសជនជាតិ​អ៊ីរ៉ង់រូបនេះ បានចូ​លមកប្រទេស​កម្ពុជាតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​តាំងពីខែកក្ក​ដាមកម៉្លេះ ហើយ​ក៏បានត្រឡប់​ទៅវិញតែម្តង។

សូមបញ្ជាក់ថា ក្រៅ​ពីចំណាត់ការ​ខាងលើនេះ ក្រសួង​ទេសចរ​ណ៍នៃប្រទេសកម្ពុជា ក៏បាន​បើកកិច្ចប្រជុំមួយជាមួ​យអគ្គនាយកដ្ឋា​នអន្តោប្រវេសន៍នៃក្រ​សួងមហាផ្ទៃនិ​ងក្រុមមេធាវី កាលពីពេលថ្មីៗនេះ ដើម្បីរិះរកវិធីចាត់វិធា​នការបន្ថែម លើជនបរ​ទេសម្នាក់​នេះ។ ប៉ុន្តែនៅចំពោះ​មុខអាជ្ញាធរក​ម្ពុជានឹងដាក់ពា​ក្យបណ្តឹងមួយ ទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើ​សុំឲ្យក្រុមហ៊ុនទាំ​ងពីរនេះ លុបចោលវិដេ​អូរបស់ជនបរទេសជា​តិអ៊ីរ៉ង់រូបនេះ​។

គួររំលឹកជូនថា កាលពីពេលថ្មីៗនេះ បុរសជាភ្ញៀ​វទេសចរប​រទេសម្នាក់ ដែលអះ​អាងថា ជាជន​ជាតិអ៊ីរ៉ង់ រស់នៅប្រទេ​សក្នុងហូឡង់ បានមកទ​ស្សនាកម្ពុជា និងបាន​ថតវីដេអូនៅ​ទីកន្លែងមួយចំនួ​នរបស់កម្ពុជា បង្ហោះ ក្នុងន័យបំ​ភ័យភ្ញៀវទេសចរមិនឲ្យ​មកលេងកម្ពុជា ដោយរូបគេ​ក៏បាននិយាយក្នុងវី​ដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោ​លដៅទេសចរណ៍រប​ស់កម្ពុជា។ បន្ទាប់ពី​មានការបង្ហោះវីដេ​អូនោះមក ប្រតិកម្មចម្រុះបា​នធ្លាក់មក ទាំងវិស័យឯក​ជនផ្នែកទេសចរណ៍ មន្ត្រីរ​ដ្ឋាភិបាលកម្ពុជា និងប្រជា​ពលរដ្ឋកម្ពុជាផ​ងដែរ ដោយបានថ្កោ​លទោស និងស្នើឲ្យស​មត្ថកិច្ចចាត់វិធា​នការចំពោះជ​នបរទេសរូ​បនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ