អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ច្បាប់​ថវិកា​ឆ្នាំ​២០១៣ ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​សម្លេង​គាំទ្រ​ទាល់​តែ​សោះ​ពី​បក្សប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទី​បំផុត​ច្បាប់​សម្រាប់​ទូទាត់​ថវិកា​ ឬ​ច្បាប់​ថវិកា​ឆ្នាំ​២០១៣ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មិថុនា ដោយ​សម្លេង​៥០​ភាគរយ​បូក​១។ ក៏​ប៉ុន្តែ​រយៈពេល​ពីរ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​រដ្ឋសភា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​មាន​សម្លេង​ភាគ​តិច​នោះ​ មិនបាន​លើក​ដៃ​អនុម័ត​ទេ ​ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន​ ទាក់ទង​ទៅ​នឹង​តម្លា​ភាព ការ​កៀងគរ​ចំណូល និង​ការ​ចំណាយ​មិន​អាច​ទទួល​យក​បាន​ជា​ដើម។ ក៏​ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​មាន​ជំនឿ​ជឿជាក់​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​និង​បាន​ធ្វើ​ការងារ​នេះ​ដោយ​ច្បាស់​លាស់​និង​ប្រយ័ត្ន​ប្រយែង​បំផុត។

រដ្ឋសភាជាតិ
រដ្ឋសភាជាតិ RFI/Siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ