អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ដក​ចេញ​អ្នក​រិះគន់​លោក​ហ៊ុន​ សែន​ របស់​បក្ស​ប្រឆាំង អាច​បន្ថយ​កម្តៅ​នយោបាយ​បាន​ដែរ​ឫ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​បញ្ចប់​សមាជិក​ភាព លោក យ៉ង់ ណុយ ឫBrady Young ពី​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក។ ការ​បញ្ចប់​សមាជិក​ភាព​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ទាមទារ​ឲ្យ​គណបក្ស​ប្រឆាំង​ថ្កោល​ទោស​សមាជិក​ម្នាក់​នេះ ជុំវិញ​រឿង​ចោទ​ប្រកាន់​ថា លោក ហ៊ុន ម៉ាណែត គឺ​ជា​កូន​ប្រុស​របស់​មេដឹកនាំ​វៀតណាម។ អ្នក​វិភាគ​ស្ថានការ​នយោបាយ និង​សង្គម​កម្ពុជា បាន​យល់​ឃើញ​ខុស​គ្នា​ពី​ចំណាត់​ការ​របស់​បក្ស​ប្រឆាំង​លើ​អ្នក​គាំទ្រ​របស់​ខ្លួន​នេះ។ ខ្លះ​ថា​ វា​នឹង​អាច​បន្ថយ​កម្ដៅ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ តែ​ខ្លះ​ទៀត​យល់​ផ្ទុយ​ថា​ មិន​អាច​ទៅ​រួច​នោះ​ទេ​។  តទៅ​នេះ សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​វណ្ណ សុគន្ធា៖

លោក​ យ៉ង់ ណុយ ​ឫ​Brady​ Young​ ពី​សមាជិក​គាំទ្រ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ឡុងប៊ិ​ច សហរដ្ឋ​អាមេរិក។ ​
លោក​ យ៉ង់ ណុយ ​ឫ​Brady​ Young​ ពី​សមាជិក​គាំទ្រ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ឡុងប៊ិ​ច សហរដ្ឋ​អាមេរិក។ ​ Faceboook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ