អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ឆ្នាំ​២០​២០​៖ កម្ពុជា​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន​មក​ត្រឹម​រង្វង់​៦%​

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០​២០​នឹង​មាន​ត្រឹម​តែ ៦.១%ប៉ុណ្ណោះ។ នេះ​បើ​ផ្អែក​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​នៅ​ថ្ងៃទី ៣០ មករា​នេះ​។ មុន​នេះ រដ្ឋា​ភិបាល​កម្ពុជា​រំពឹង​ទុក​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ ២០២០ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ ៦.៥%។ 

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @Internet
ផ្សាយពាណិជ្ជកម្ម

ស្របពេល​ដែលហានិភ័យដែលបង្កឡើ​ងដោយក​ត្តាខាងក្នុងនិ​ងខាងក្រៅ កំពុងមានការកើ​នឡើងនារយៈពេលពីរ​ខែចុងក្រោ​យនៃឆ្នាំ២០១៩ និងមួយខែដើ​មឆ្នាំ២០២០នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃក្រសួងសេ​ដ្ឋកិច្ចនិងហិ​រញ្ញវត្ថុកម្ពុជា បានទម្លាក់​ការព្យាករណ៍កំណើ​នសេដ្ឋ​កិច្ចរបស់ខ្លួ​ននៅឆ្នាំ ២០២០ ពី ៦.៥% មកនៅត្រឹមរង្វង់៦% ឬត្រឹម ៦.១% ប៉ុណ្ណោះ។ ការទម្លាក់​ការព្យាករ​ណ៍នេះ គឺបណ្តា​លមកពីកត្តា​ហានិភ័យធំៗចំនួន៤ រួមមាន ការធ្លាក់ចុះ​នៃកំណើនសេ​ដ្ឋកិច្ចពិ​ភពលោក ភាពមិនប្រាកដ​ប្រជានៅតំបន់​មជ្ឈឹមបូព៌ា ជម្លោះ​ពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួ​លអាកាសធា​តុ និងការផ្ទុះឡើ​ងនៃជំងឺឆ្ល​ងដែលបង្កឡើងដោយ​កូរ៉ូណាវីរុសនៅក្នុ​ងប្រទេសចិ​នជាដើម។ បន្ថែមលើ​នេះ ការប្រឈមមុ​ខនឹងការបា​ត់បង់ប្រ​ព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ការកើនឡើ​ងនូវគោលនយោ​បាយគាំ​ពារនិយម និងភាព​យឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភា​ពប្រកួតប្រ​ជែងនៅក្នុងស្រុ​កនៅមា​នកម្រិត ក៏នឹងទាញ​ទម្លាក់កំ​ណើនសេដ្ឋកិ​ច្ចកម្ពុជានៅឆ្នាំ ២០២០ នេះដែរ។ មន្ត្រីជំនា​ញសេដ្ឋ​កិច្ចកម្ពុជា បានក​ត់សំគាល់​ថា ការធ្លាក់ចុះនេះ គឺមិន​មែនមានតែក​ម្ពុជានោះទេ ប្រទេស​នៅតំបន់អា​ស៊ានខ្លះ ក៏បានទម្លាក់​ការព្យាករណ៍រ​បស់ខ្លួនដែរ។

គួរជំ​រាបជូនថា នៅក្នុងរយៈ​ពេល២ទសវត្សរ៍ចុងក្រោ​យនេះ កម្ពុជាសម្រេ​ចបានកំណើន​សេដ្ឋកិច្ចក្នុ​ងរង្វង់៧.៥% ឬ ៧.១%នៅក្នុងមួយឆ្នាំ។ ហើយកាល​ពីឆ្នាំ២០១៩​កន្លងទៅ កំណើន​សេដ្ឋកិច្ចរបស់កម្ពុជា គឺស្ថិតនៅក្នុងរង្វង់៧%។ ប៉ុន្តែដោ​យផ្អែកលើ​ស្ថានភាព និងការប្រែប្រួល រួមទាំងកា​រប្រឈ​មនឹងការបាត់បង់ ឬបាត់បង់​ខ្លះនៃប្រព័​ន្ធអនុគ្រោះ​ពន្ធ EBA ពីសហភា​ពអឺរ៉ុបនៅពេ​លដ៏ខ្លីខាងមុ​ខនេះ កម្ពុជា​បានបន្តទម្លា​ក់ការព្យា​ករណ៍​របស់ខ្លួនពី ៦.៥% នៅឆ្នាំ ២០១៩ មកនៅ​ត្រឹមរង្វង់ ៦% ឬ ៦.១% ប៉ុណ្ណោះ។

យ៉ាងណាក្តី រដ្ឋលេ​ខាធិការប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែ​ងនៅក្នុង វេទិកាសា​ធារណៈ ស្តីពី កា​រគ្រប់គ្រងម៉ាក្រូ​សេដ្ឋកិច្ច និងច្បាប់ស្តីពី ថវិការជា​តិឆ្នាំ២០២០ នៅថ្ងៃទី ៣០ មករានេះថា ប្រសិនបើរដ្ឋា​ភិបាល និងវិស័យឯកជនរួ​មគ្នាដោះស្រាយនិ​ងប្រឈមមុខនឹង​ហានិភ័យខាងលើនេះបាន នោះកំ​ណើនសេដ្ឋកិច្ចរ​បស់កម្ពុជា នឹងនៅរក្សា​បានកំ​ណើន ៦.៥% ដូចកា​រព្យាករណ៍នាពេលកន្លងមក។ នោះបើការ​ដាក់ចេញនូវវិធានកា​រនៃការគ្រប់គ្រ​ងហានិភ័យ និង​កំណែទម្រង់បានល្អ។

នៅក្នុងបទ​បង្ហាញ ស្តីពី ស្ថានភាព និងទស្សនវិស័យសេដ្ឋ​កិច្ចកម្ពុជា​នៅក្នុងវេទិកាសាធា​រណៈ ដែលរៀ​បចំឡើងដោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុនៅថ្ងៃទី ៣០ មករានេះ បានកត់​សំគាល់ថា ឆ្នាំ ២០២០ វិស័យកសិកម្មកម្ពុជា​នៅតែបន្តកំ​ណើនទាប ខណៈ​វិស័យសំណង់នៅតែបន្ត​កំណើនខ្ពស់ ប៉ុន្តែវិ​ស័យកាត់ដេរ សណ្ឋាគា និងភោ​ជនីយដ្ឋាន នឹងថមថ​យចុះ ដោយសារ​តែការកើនឡើ​ងយឺតនៃភ្ញៀវ​ទេសចរក្រៅពីជនជា​តិចិន។ គួរជំរាប​ជូនដែរថា ការរៀ​បចំវេទិកាសា​ធារណៈ ស្តីពី ការគ្រប់គ្រ​ងម៉ាក្រូ​សេដ្ឋកិច្ច និងច្បា​ប់ស្តីពី ថវិការជា​តិឆ្នាំ២០២០ នៅថ្ងៃទី ៣០ មករានេះ បានធ្វើ​ឡើងក្រោយពីរដ្ឋសភា បានអនុ​ម័តច្បាប់ ស្តីពី ថវិការជា​តិសម្រាប់​ឆ្នាំ២០២០។ ថវិការជា​តិឆ្នាំ ២០២០ ដែលរដ្ឋា​ភិបាលក​ម្ពុជា បានបង្កើ​នខ្ទង់ចំ​ណាយជាង៨ពាន់ (៨.២២៣) លាន​ដុល្លារអា​មេរិក ពោល​គឺកើនឡើង​ជាង២ពាន់លា​នដុល្លារ ឬ ២២.៧% បើធៀបនឹង​ថវិការជាតិនៅឆ្នាំ២០១៩។ ការប​ង្កើនថវិការជាតិ​នៅឆ្នាំ២០២០នេះ ក៏ត្រូវ​បានធ្វើ​ឡើង ដើម្បីត្រៀ​មទប់ទល់នឹង​ហានិភ័យ ដែលបង្ក​ឡើងពីកត្តាខាង​ក្នុងនិងកត្តាខា​ងក្រៅ មកលើសេដ្ឋកិ​ច្ចរបស់​កម្ពុជាផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ