អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ទឹក​ថ្នាំ​ជ្រលក់​ចង្អុល​ដៃ​លុប​ជ្រះ ​នាំ​ឲ្យ​មនុស្ស​ម្នាក់​បោះ​ឆ្នោត​បាន​ពីរ​ដង​ដែរ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់ គ.ជ.ប បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​ ទឹក​ថ្នាំ​សម្រាប់​ជ្រលក់​ចង្អុល​ដៃ​ដើម្បី​បញ្ជាក់​ពី​ការ​បោះ​ឆ្នោត​រួច​ហើយ អាច​លុប​ជ្រះ​តាម​រយៈ​ការ​ប្រើ​ផលិត​ផល​ថែរក្សា​សក់។ ​បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ។ បារម្ភ ខ្លាច​មនុស្ស​ម្នាក់​បោះ​ឆ្នោត​បាន​ដល់​ទៅ​ពីរ​ដង​ដោយ​សារ​តែ​ការ​លាង​សម្អាត​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ចង្អុល​ដៃ​នេះ។ តែ គ.ជ.ប ហ៊ាន​ធានា​ថា បញ្ហា​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ​ព្រោះ គ.ជ.ប ក៏​មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ដែរ។ សម្រាប់​គណបក្ស​កាន់​អំណាច​ទុក​ចិត្ត គ.ជ.ប។ តើ​ទឹក​ថ្នាំ​ជ្រលក់​ចង្អុល​ដៃ​លុប​ជ្រះ នាំ​ឲ្យ​មនុស្ស​ម្នាក់​បោះ​ឆ្នោត​ពីរ​ដង​បាន​ដែរ​ទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតឃុំសង្កាត់​កាលពីឆ្នាំមុន​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតឃុំសង្កាត់​កាលពីឆ្នាំមុន​ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ