អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក អាត់ ធន់៖ ​ការ​តវ៉ា​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​រដ្ឋា​ភិបាល​ធ្វើ​វិសោធន​កម្ម​ច្បាប់​ប៉ះ​ពាល់​ប្រយោជន៍​កម្មករ​

សហជីព និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការងារ បាន​ជួប​ពិភាក្សា​គ្នា នៅ​ថ្ងៃទី ១៦ មករា នេះ ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ច្បាប់​ការងារ​។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ ភាគី​សហជីព​បាន​ព្រមាន​ថា ផល​វិបាក​អាច​នឹង​កើត​មាន​ឡើង ប្រសិន​បើ​រដ្ឋា​ភិបាល​បន្ត​ធ្វើ​វិសោធន​កម្ម​ច្បាប់ ដែល​នាំ​ឲ្យ​បាត់​បង់​ប្រយោជន៍​របស់​កម្មករ​។ 

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)
ផ្សាយពាណិជ្ជកម្ម

បើតាមលោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ) ការធ្វើវិ​សោធនកម្មច្បាប់ស្តី​ពីការងា​រដែលឈាន​ទៅកាត់បន្ថយអត្ថ​ប្រយោជន៍ដ​ល់កម្មករនោះ នឹងមិនធ្វើ​ឲ្យកម្មករស​ប្បាយចិត្តនោះ​ទេ។ បើតាមប្រធាន​សហជីពរូបនេះ បានព្រ​មានថា ការតវ៉ា​ក្នុងទម្រង់ផ្សេ​ងៗអាច​នឹងផ្ទុះឡើង ប្រសិ​នបើរដ្ឋាភិបា​លកម្ពុជាជំរុញ​ការធ្វើវិសោធនកម្មច្បាប់ ដែល​នាំឲ្យខាតបង់អត្ថប្រយោ​ជន៍របស់កម្ម​ករបែបនេះ​។ ប៉ុន្តែលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានពន្យល់បានថា ការធ្វើវិសោធនកម្មច្បាប់នេះ មិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករកម្ពុជាបច្ចុប្បន្ននេះទេ។

គួរជំរាបជូនថា រដ្ឋាភិបា​លកម្ពុជាតា​មរយៈក្រ​សួងការងារ កំពុងរៀប​ចំកិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ត្រីភាគី ដើម្បីឈា​នទៅធ្វើវិ​សោធនក​ម្មច្បាប់ ស្តីពីកា​រងារ ដែលត្រូវបានបង្កើ​តឡើងតាំងពី​ឆ្នាំ ១៩៩៧ មក។ ក្នុងនោះ ក្រសួង​ចង់ធ្វើវិសោ​ធនកម្មច្បា​ប់លើមាត្រា ១៤៤ថ្មី និងមាត្រា​ពាក់ព័ន្ធ ស្តីពី ការ​កែសម្រួល​អត្រាប្រាក់ឈ្នួ​លវេនកា​រងារពេលយ​ប់ស្មើអត្រា​វេនកា​រងារពេលថ្ងៃ ទី២. ការស​ម្រួ​លមាត្រា ១៦២ និងមា​ត្រាពាក់ព័ន្ធ ស្តីពី ការលុប​ការឈប់សម្រា​កនៅថ្ងៃបន្ទាប់ សម្រា​ប់ថ្ងៃសម្រា​កបុណ្យ ចំលើថ្ងៃអាទិត្យ និងទី៣. ការពង្រីកវិ​សាលភាពក្រុ​មប្រឹក្សាអា​ជ្ញាកណ្តាល ក្នុងការដោះស្រា​យវិវាទបុគ្គ​លក្នុងមាត្រា​៣០០ និងមាត្រាពាក់ព័ន្ធ។

ការធ្វើវិសោ​ធនកម្មនេះ គឺក្នុងគោលបំ​ណងដើម្បីឆ្លើយតបទៅ​នឹង​ការវិវឌ្ឍផ្នែកសង្គម និ​ងសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា។ ប៉ុន្តែ​សម្រាប់ភាគីស​ហជីព មិនគាំទ្រចំពោះ​វិសោធនកម្មខា​ងលើនេះទេ ពិសេស​នៅត្រង់ចំណុចទី១ និងទី២។ ដោយឡែក សម្រាប់​សមាគមរោងចក្រ​កាត់ដេរនៅ​កម្ពុជាវិញ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់ខ្លួន បានគាំទ្រ​ចំពោះគម្រោង​ធ្វើវិសោធន​កម្មច្បាប់ ស្តីពីការងារ ដែលបា​នដាក់អោយ​ប្រើប្រាស់អ​ស់រយៈពេល២​០ឆ្នាំមកនេះ។ តាមរយៈ​សេចក្តីថ្លែងការ​ណ៍របស់ខ្លួន ចុះថ្ងៃទី ១៥ មករា សមាគមរោងច​ក្រកាត់ដេរ​កម្ពុជាយ​ល់ថា តាមរយៈវិសោ​ធនកម្មច្បាប់ ស្តីពី​ការងារនេះ នឹងជួ​យថែរក្សាអ្នកវិនិ​យោគដែលមានស្រាប់ ក៏ដូចជា ទាក់ទា​ញនូវអ្នកវិនិ​យោ​គថ្មីៗបន្ថែម​ទៀត។

យ៉ាង​ណាក្តី កិច្ចពិភាក្សា​ពិគ្រោះយោ​បល់ត្រីភាគី ដែល​រៀបចំឡើងដោយ​ក្រសួងការងារ​នៅថ្ងៃនេះ គ្រាន់តែ​ជាថ្ងៃចាប់​ផ្តើមប៉ុណ្ណោះ​។ ក្រសួងគ្រោងនឹងធ្វើកិច្ចពិភាក្សាត្រីបន្តទៀត ដើម្បីផ្តល់ឱកាសឲ្យភាគីនីមួយៗបង្ហាញពីក្តីកង្វល់របស់ខ្លួន ដែលធ្វើឡើងដោយមានការស្រាវជ្រាវ និងតួលេខច្បាស់លាស់។ បើតាមលោក ហេង សួរ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​ការងារ ពិសេស​នៅ​ត្រង់​មាត្រា ១៤៤ថ្មី ស្តីពី ការ​កែ​សម្រួល​អត្រា​ប្រាក់​ឈ្នួល​វេន​ការងារ​ពេល​យប់​ពី១៣០% មក​ស្មើ​អត្រា​វេន​ការងារ​ពេល​ថ្ងៃ១០០%នេះ គឺ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ថ្មី​តែ​ប៉ុណ្ណោះ ហើយ​ថា វា​មិន​ប៉ះ​ពាល់​ដល់​កម្មករ​បច្ចុប្បន្ន​នេះ​ទេ​។ ប៉ុន្តែ​វា​បាន​ផ្តល់​ជម្រើស​បន្ថែម សម្រាប់​កម្មករ​កម្ពុជា​ទៅ​វិញ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ