អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី អាន វីរៈ៖ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៅ​សំខាន់ ទោះ​មាន​តុលាការ​ការងារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ស្រី អាន វីរៈ ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​និង​ទំនាក់​ទំនង​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​ អាជ្ញា​កណ្តាល។ នៅ​ក្នុង​ឱកាស​បើក​សន្និសីទ​ថ្នាក់​ជាតិ ស្តីពី ទំនាក់​ទំនង​វិជ្ជាជីវៈ​លើក​ទី​៧ ស្តី​ពី៖ “ភាព​ចាស់​ទុំ និង​ការ​ប្តេជ្ញា​ដើម្បី​រីក​ចម្រើន” កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​កក្កដា​ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​បញ្ជាក់​ថា កម្ពុជា​នឹង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់ ស្តីពី នីតិវិធី​ក្នុង​ការ​បង្កើត​តុលាការ​ការងារ​នៅ​ឆ្នាំ ២០១៧។

លោកស្រី ​អាន ​វីរៈ ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​និង​ទំនាក់​ទំនង​នៃ​មូលនិ​ធិ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ​
លោកស្រី ​អាន ​វីរៈ ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​និង​ទំនាក់​ទំនង​នៃ​មូលនិ​ធិ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ​
ផ្សាយពាណិជ្ជកម្ម

គេ​រំពឹង​ថា តាម​រយៈ​តុលាការ​នេះ នឹង​ជួយ​ដោះស្រាយ​វិវាទ​ការងារ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ខ្ពស់ និង​កាត់​បន្ថយ​ករណី​កូដកម្ម​ខុស​ច្បាប់​ផង​ដែរ។ យ៉ាង​នេះ​ក្តី អ្នក​ស្រី អាន វីរៈ បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៅ​តែ​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​សម្រប​សម្រួល​វិវាទ​ការងារ​នៅ​កម្ពុជា។ វិវាទ​ការងារ​ដែល​បាន​ថយ​ចុះ​ពី ៣៦១​ករណី​នៅ​ឆ្នាំ​២​០១៤ មក​នៅ​ត្រឹម​៣៣៨​ករណី​នៅ​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ