អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ដែន​ដី​ចេញ​សេច​ក្តី​ណែ​នាំ ឲ្យ​ពង្រឹង​គុណ​ភាព​និង​សុវត្ថិ​ភាព​សំណង់ ក្រោយ​ករណី​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប​

ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ នៅថ្ងៃទី ១០ មករានេះ បាន​ចេញ​សេចក្តី​ណែ​នាំ​ថ្មីមួយ ស្តីពី​ការ​ពង្រឹង​គុណ​ភាព​និង​សុវត្ថិភាព​សំណង់​។ បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រសួង​ក៏​បាន​ចេញ​សេច​ក្តី​សម្រេច​ចាត់​តាំង​មន្ត្រី​ត្រួត​ពិនិត្យ​គុណ​ភាព​សំណង់​នៅ​ទូទាំង​ប្រទេស។ វិធាន​ការ​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ករណី​ដួល​រលំ​អគារ​កម្ពស់​០៧ជាន់នៅក្នុងខេត្តកែប ដែល​បណ្តាល​ឲ្យ​កម្មករ​៣៦​នាក់​ស្លាប់ និង​២៣​នាក់​រង​របួស​។ 

សោកនាដកម្មបាក់រលំអគារនៅខេត្តកែប
សោកនាដកម្មបាក់រលំអគារនៅខេត្តកែប @REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្តីណែនាំថ្មីនេះ បាន​ដាក់បំរាមយ៉ា​ងតិច៥​ចំណុច ជាពិសេសហា​មដាច់ខាត​ការសាងស​ង់សំណង់ដែលគ្មាន​លិខិត​អនុញ្ញាត ការអនុវត្ត​ការងារសាងស​ង់ឬរុះរើដោយអ្ន​កគ្មានអាជ្ញា​បណ្ណឬវិញ្ញា​បនបត្របញ្ជាក់ការអនុញ្ញាត ឲ្យប្រកប​អាជីវកម្មដែលផ្តល់ដោ​យក្រសួងរៀ​បចំដែនដី នគរូបនី​យកម្ម និងសំណង់ជាដើម។ ក្រៅពីនេះ សេចក្តីណែ​នាំ ដែលចេញដោ​យលោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀ​បចំដែនដីន​គរូបនីយកម្ម និងសំណង់នេះ ​ក៏បាន​ហាមដាច់ខាតចំពោះ​ការដ្ឋានសំ​ណង់ណា ដែល​ដំណើរការសាងស​ង់ ឬរុះរើដោយ​គ្មានវិស្វករប្រចាំកា​រដ្ឋាន ការស្នាក់នៅ​ក្នុងអគារដែលកំពុងសា​ងសង់ និងការ​ប្រើប្រាស់​សំណង់គ្រប់ប្រភេទ ដោយគ្មា​នវិញ្ញាបនប​ត្រប្រើប្រាស់ ឬលិខិតបិ​ទការដ្ឋាន ដែលផ្ត​ល់ដោយអាជ្ញា​ធរមានស​មត្ថកិច្ចជា​ដើម។

ក្នុងករណីពិនិ​ត្យឃើញអំពើ​ល្មើសនឹងបម្រា​មខាងលើ អាជ្ញាធរមានស​មត្ថកិច្ចត្រូវចេ​ញលិខិ​តផ្អាកការដ្ឋានសាងសង់ជាបន្ទាន់។ ហើយក្នុ​ងករណី​នៅតែបន្ត នោះអាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវកសាងសំណុំ​រឿងបញ្ជូនទៅ​កាន់តុលា​ការតែម្តង។ នេះ​បើយោងតាមខ្លឹម​សារនៃសេចក្តីណែ​នាំនេះ។ ក្នុងសេចក្តីណែ​នាំនេះ ក្រសួងក៏បានជំរុញឲ្យអាជ្ញា​ធរមានសមត្ថកិ​ច្ចយកចិត្តទុកដាក់​អនុវត្តន៍លើ​គោលការណ៍ និងវិធាន​ការចំនួន៥​ផ្សេងទៀតរួមមាន៖ ការពិនិត្យ​ទៅលើលិខិត​អនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអ​នុញ្ញាតបើក​ការដ្ឋានសំណង់, ការរៀបចំ​ការដ្ឋាន, ដំណើ​រការការដ្ឋានសា​ងសង់ និងការងា​រត្រួតពិនិត្យ និង​បញ្ជាក់សំណ​ង់ជាដើម។

គួរជំរា​បជូនថា វិធានការនេះ បានធ្វើ​ឡើងក្រោយពីមា​នករណីនៃ​ការរលំបាក់អ​គារកម្ពស់០​៧ជាន់នៅក្នុងខេត្តកែប កាលពីថ្ងៃទី ០៣ មករា ដែលបណ្តា​លឲ្យកម្មក​រសំណង់៣៦​នាក់ស្លាប់ និង២៣​នាក់បា​នរងរបួស រួមទាំងករណី​មួយចំនួនទៀ​ត ដូចជា ករណី​នៅខេត្តព្រះសី​ហនុ និងខេ​ត្តសៀ​មរាប ជាដើម។

បន្ថែមលើ​វិធានការនេះ កាលពីថ្ងៃ​ទី០៩ មករា ក្រសួងរៀបចំដែ​នដី នគរូបនីយកម្មនិ​ងសំណង់ ក៏បានចេញសេច​ក្តីសម្រេចចា​ត់តាំងមន្ត្រីត្រួតពិ​និត្យគុណភាព​សំណង់នៅទូទាំងប្រ​ទេសផងដែរ។ មន្ត្រីត្រួ​តពិនិត្យគុណ​ភាពសំណ​ង់នេះចែកចេ​ញជាពីរក្រុ​ម។ ក្រុមទី១ គឺក្រុមមន្ត្រី​ត្រួតពិនិត្យ​សំណង់​ជារួម ដឹកនាំដោយលោក ទេព ធន រដ្ឋលេខាធិកា​រក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់ និងក្រុមទី​ពីរ គឺក្រុម​មន្ត្រីត្រួតពិនិ​ត្យសំណ​ង់នៅតា​មរាជធានី ខេត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ