អានតួអត្ថបទ
បទយកការណ៍

ចម្លាក់​ស្បែក​​បាន​​ផ្តល់​​ចំណូល​​ប្រចាំ​ថ្ងៃ​​ដល់​​ក្មេង​​កំព្រា​​ជា​​ច្រើន​​នៅ​​ក្នុង​​អង្គការ​​មួយ​​ក្នុង​​ខេត្ត​​សៀមរាប​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​ខេត្ត​សៀមរាប គេ​កម្រ​ប្រទះ​ឃើញ​ចម្លាក់​ស្បែក​មាន​នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត​ឡើយ។ ហើយ​កន្លែង​ដែល​ធ្វើ​ចម្លាក់​ស្បែក​នេះ​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​តាម​ផ្លូវ​ចូល​ទៅ​ប្រាសាទ​បាគង និង​នៅ​ខាង​មុខ​ប្រាសាទ​ព្រះ​គោ​ផ្ទាល់​តែ​ម្តង។ ក្មេង​កំព្រា​ជា​ច្រើន​នាក់​ដែល​ស្នាក់​នៅ​ក្នុង​អង្គការ Little Angel ដែល​មាន​ទីតាំង​នៅ​ខាង​មុខ​ប្រាសាទ​ព្រះ​គោ​ផ្ទាល់​ បាន​នាំ​គ្នា​ដាប់​ស្បែក​គោ​ទាំង​ផ្ទាំងៗ ដើម្បី​ធ្វើ​ចម្លាក់​ស្បែក សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស។ ចម្លាក់​ស្បែក​ដែល​ក្មេង​ៗ ដាប់​នោះ​មាន​ទំហំ​តូច​ចាប់​ពី ២តឹក និង​ធំ​បន្ត​បន្ទាប់ រហូត​ដល់​២​ម៉ែត្រ​ក៏​មាន​ដែរ។ ប្រាក់ ធីតា បាន​ទៅ​ដល់​ទីនោះ​ផ្ទាល់ ហើយ​ជួប​សម្ភាសន៍​ជាមួយ​នឹង​ក្មេង ដែល​កំពុង​តែ​អង្គុយ​ដាប់​ស្បែក​គោ​នៅ​ខាង​ក្រោយ​ផ្ទះ​ខ្មែរ​បុរាណ​មួយ នៅ​ជិត​ប្រសាទ​បាគង។

លោក​សម វាសនា ​កំពុង​តែ​អង្គុយ​ដាប់​ស្បែក​គោ​ ដើ​ម្បី​ធ្វើ​ចម្លាក់​ស្បែក​ធំ ​នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​។
លោក​សម វាសនា ​កំពុង​តែ​អង្គុយ​ដាប់​ស្បែក​គោ​ ដើ​ម្បី​ធ្វើ​ចម្លាក់​ស្បែក​ធំ ​នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​។ @ប្រាក់ ធីតា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ