អានតួអត្ថបទ
កម្ពុជា-នយោបាយ

បន្ទាប់ពី​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ ​លោក ​ហ៊ុន ​សែន ​លោក ​សម​ រង្ស៊ី​ចង់​យក​ថ្ងៃ​៩​វិច្ឆិកា​ទៅ​ជា​ថ្ងៃ​ផ្សះ​ផ្សា​ជាតិ​

លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​​លោក​ Coly Seck ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អង្គការ​ពិភព​លោក​នេះ​ជួយ​​ធានា​ថា​ការ​វិល​ត្រឡប់​របស់​លោក​​នៅថ្ងៃ​៩​ខែ​ វិច្ឆិកា​ខាង​មុខ​ ​គឺ​ជា​ឱកាស​មួយ​ប្រែក្លាយ​ពីការ​ប្រឈម​មុខ​ដាក់​គ្នា​​ទៅ​រក​កិច្ច​សន្ទនា និង​ការ​ផ្សះផ្សា​ជាតិ​​ឡើង​វិញ​។​ ប៉ុន្តែពី​ខាង​រដ្ឋាភិបាល​វិញ​អះអាងថា គឺ​មិន​អាច​បន្ទន់​ជំហរ​ជាមួយ​លោក សម រង្ស៊ី បាន​ឡើយ​ព្រោះ​ប្រធាន​បក្ស​ប្រឆាំង​រូបនេះ​បាន​ដើរ​ហួស​បន្ទាប់​​ក្រហម​ហើយ​។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

«​យើង​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ធានា​ថា​ការវិលត្រឡប់​នៅថ្ងៃ៩វិច្ឆិកា ​ឆ្នាំ​ ២០១៩ របស់​ក្រុម​មន្រ្តីបក្សប្រឆាំង ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​ឱកាស​មួយ​ត្រឡប់​ទៅរក​កិច្ចសន្ទនា និង​ការផ្សះផ្សា​ជាតិ»​។ នេះជាខ្លឹមសារ​នៅក្នុង​លិខិតជាភាសាអង់គ្លេស​របស់ លោក សម រង្ស៊ី ​ផ្ញើ​ទៅកាន់​លោក​ Coly Seck ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាលពី​សប្តាហ៍​មុន​។

​ផ្អែក​តាម​ខ្លឹមសារបែបនេះ ត្រូវបាន លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ ​វិភាគថា «សារបែបនេះល្អជាងសារថា ចូលមកចាប់លោក ហ៊ុន សែន» ប៉ុន្តែលោកមានចម្ងល់ថា សារជាភាសាខ្មែរនិយាយផ្សេង និង ជាភាសាអង់គ្លេសផ្សេងអញ្ចឹង តើសារមួយណាពិតប្រាកដ?

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា បានអះអាងថា​ លោក សម រង្ស៊ី បាន​ដើរ​ហួស«​បន្ទាត់​ក្រហមហើយ»។ លោក​អះអាងថា រដ្ឋាភិបាល​នឹង​អនុវត្តសាលដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ដោយគ្មានការ​ផ្លាស់​ប្តូរ​ជំហទេ ហើយថែមទាំងព្រមានទៀតថា បុគ្គលណា​ដែល​ទៅ​ទទួ​ល​​ប្រធាន​គណបក្ស​ប្រឆាំងរូបនេះ​នឹងជាប់ទោសទៀតផង។

ក៏ប៉ុន្តែ​​លោកស្រី​ Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សប្រចាំកម្ពុជា ​បានលើក​ឡើង​នៅក្នុង​​របាយការណ៍ប្រចាំឆ្នាំ​​របស់​លោកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដោយ​​ផ្តល់​អនុសាសន៍​​ឲ្យ​មានការ​បើក​ចំហឡើងវិញ សម្រាប់​កិច្ចសន្ទនា​នយោបាយ​រវាង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​នៅកម្ពុជា​។

ចំណែក​ លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​លោកទៅកាន់ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​​​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញាចិត្ត​អនុត្តន៍តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​ដើម្បី​បង្កើត​កិច្ចសន្ទនា និង​ការផ្សះផ្សា ខណៈសកម្មជន​បក្ស​ប្រឆាំង​ជិត​៣០​នាក់​កំពុងជាប់ឃុំខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ