អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​នឹង​លើក​ផែន​ការ អភិវឌ្ឍ​ថាមពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ទៅ​ជជែក​កិច្ច​ប្រជុំ​មេគង្គ-ឡាន​ឆាង

លោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង​លើក​ទី៤ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ស្អែក​នេះ នៅ​ប្រទេស​ឡាវ​។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើងក្រោម​ប្រធាន​បទ «ពង្រឹង​ភាព​ជា​ដៃ​គូ ដើម្បី​វិបុល​ភាព​រួម»។ ក្នុង​នោះ កម្ពុជា​នឹង​លើក​ផែន​ការ​អភិវឌ្ឍ​ថាមពល និង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​កិច្ច​ប្រជុំ​មេគង្គ-ឡានឆាង។ តើ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​កិច្ច​ប្រជុំ​មេគង្គ-ឡាន​ឆាង?

រូបភាព៖ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង កន្លងមក
រូបភាព៖ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង កន្លងមក @RFI
ផ្សាយពាណិជ្ជកម្ម

មិន​ចំពោះ​តែ​កម្ពុជា​ឡើយ ប្រទេស​៤​ផ្សេង​ទៀត​ក្នុង​ប្លក​អាស៊ាន​រួម​មាន៖ ឡាវ វៀត​ណាម​ មីយ៉ាន់ម៉ា ថៃ ក៏ទទួល​បាន​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡា​ន​​​ឆាង នេះដែរ តាម​រយៈ​ការ​ទម្លាក់​កញ្ចប់ថវិកា​ពី​ប្រទេស​ចិន។ ប៉ុន្តែ​មុន​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ប្រទេស​ចិន ប្រទេស​ទាំង៥ ត្រូវ​ធ្វើ​ផែន​ការ​អភិវឌ្ឍប្រទេស​រៀងៗ​ខ្លួន​ជា​មុន​សិន មុន​នឹង​ចេញ​សេចក្ដី​សម្រេច​ក្នុង​ការ​ទម្លាក់​កញ្ចប់​ថវិកា​នៅ​ក្នុង​កិច្ច​សហប្រ​តិ​បត្តិ​ការ​មេគង្គ-ឡាន​ឆាង​នេះ។

សម្រាប់​កម្ពុជា ផែនការ​អភិវឌ្ឍ​ប្រទេស​គឺ​មាន​ទស្សន​វិស័យ​ច្រើន​ដែល​ផ្ដោត​ទៅ​លើ​ការ​អភិ​វឌ្ឍ​ផ្នែក​ថាម​ពល ហេដ្ឋា​រចនាសម្ព័ន្ធ និង​ធន​ធាន​មនុស្ស ជាដើម។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា។

តាម​គម្រោង នៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​លើក​ទី​៤ ចាប់​ពី​ថ្ងៃ​ទី​១៦ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ មាន​ឯកសារ​ចំនួន​២​នឹង​ត្រូវ​អនុម័ត​គឺ៖ សេចក្តី​ប្រកាស​រួម​របស់​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេសលើកទី៤ នៃ​កិច្ច​សហប្រតិបត្តិការ​​ មេគង្គ-ឡានឆាង, និង​របាយ​ការណ៍​វឌ្ឍនភាព ស្តី​ពី​ការ​អនុវត្ត​ផែន​ការសកម្មភាព​៥ឆ្នាំ របស់​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង ឆ្នាំ​២០១៨។

សូមបញ្ជាក់ថា កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡានឆាង ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​មួយ បង្កើត​​ឡើង​ដើម្បី​ពង្រឹងទំ​នា​ក់​​ទំនង​ពាណិជ្ជកម្ម ការ​ផ្សា​ភ្ជា​ប់​រវាង​ប្រជាជន ការ​អភិវឌ្ឍ និង​សន្តិសុខ​តំបន់​មេគង្គ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់ចិន។ ដោយ​សារ​កិច្ច​សហ​ប្រតិ​បត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​ចិន ទើប​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ថា ចិនជា​អ្នក​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ប្រទេស​នៅ​បណ្ដោយ​ទន្លេ​មេគង្គ​៥​ផ្សេង។ ប៉ុន្តែ រដ្ឋាភិ​បាល​កម្ពុជា អះ​អាង​ថា តិច​ឬ​ច្រើន គឺ​ប្រយោជន៍​ទទួល​បាន​ស្មើ​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេ​ស​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ច​សហប្រតិ​បត្តិការ​នេះ​។

គួររំឭកថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥​ដោយមា​ន​​សមាជិក​សរុប​ប្រាំមួយ​គឺ៖ ​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ដោយ​​ផ្តោត​សំខាន់​លើស​សរ​ស្តម្ភ​បី និង​មាន​វិស័យ​អាទិភាព​ចំនួន​ប្រាំ​។ សសរ​ស្តម្ភ​បី​នោះរួម​មាន ​នយោបាយ​, ​សន្តិសុខ​, សេដ្ឋកិច្ច, ​ការអភិវឌ្ឍ, ​ព្រម​ទាំង​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។

ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សម​ត្ថ​ភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិ​បត្តិការ​នៃ​ការ​គ្រប់​គ្រង​ទឹកនិង​កសិ​កម្ម, និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភា​ព​​ក្រីក្រ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ