អានតួអត្ថបទ
បទសម្ភាស

កញ្ញា ស្រី សុធាវី៖ ក្តីបារម្ភចំពោះ​ការ​បោះឆ្នោះព្រោះ​មាន​ទិញ​សន្លឹក​ឆ្នោត ឬការ​ទិញ​ទឹក​ចិត្ត ជាថ្នូរ​នឹង​លុយ និង​ការ​សន្យា​ផ្សេង​ៗ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រីនេះ គឺ​កញ្ញា ស្រី សុធាវី ដែល​ជា​នាយិកា​របស់អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ហៅកាត់​ថា ACT។ នៅថ្ងៃនេះ អង្គការ​ACT បាន​ចេញ​របាយការណ៍​សិក្សា​ថ្មីមួយ ស្តីពី​ ស្ថានភាព​មុន​ការ​បោះឆ្នោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០១៧ នៅ​កម្ពុជា​។ បន្ទាប់ពី​បាន​វិភាគ​ទៅលើការ​សម្ភាស​ន៍​របស់​មនុស្ស​ជាង​៧០០នាក់ នៅទូទាំង​២៣ខេត្ត​ក្រុង, កញ្ញា ស្រី សុធាវី ប្រាប់​វិទ្យុ​បារាំងថា មា​នការ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ ឬ​ការ​ទិញ​សន្លឹក​ឆ្នោត ជា​ថ្នូរ​ទៅនឹង​ប្រាក់កាស់ និង​ការ​សន្យាផ្សេងៗ។ ប៉ុន្តែ​សន្យា​ខ្លះ ជា​សន្យា​ខ្យល់ ដែល​ពលរដ្ឋ​អស់​ជំនឿខ្លះៗ​​ហើយ។​  

កញ្ញា ស្រី សុធាវី ជា​នាយិកា​​អង្គការ​ក្រុមការងារ​ដើម្បីដោះស្រាយ​ទំនាស់ ​ហៅកាត់ថា ACT
កញ្ញា ស្រី សុធាវី ជា​នាយិកា​​អង្គការ​ក្រុមការងារ​ដើម្បីដោះស្រាយ​ទំនាស់ ​ហៅកាត់ថា ACT @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ