អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ខ្លះ ​ផ្តើម​រអ៊ូ​ពី​តម្លៃ​ទំនិញ​នៅតែ​ថ្លៃ​ខ្ពស់​ បើ​ទោះ​បី​តម្លៃ​សាំង​ចុះ​ទាប​បន្តិច​ក្តី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​មុន​ប្រជាពលរដ្ឋ​ខ្មែរ​ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវ​តែងតែ​បានត្អូញត្អែរ​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​មាន​កម្រិត​ខ្ពស់ ​បើទោះបី​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ​ចុះ​ទាប​ក្តី​។ ​កាលណោះ ​តម្លៃ​ទំនិញ​ក៏មាន​កម្រិត​ខ្ពស់​ដែរ ​ដោយហេតុថា​ តម្លៃ​ប្រេងឥន្ធនៈ​ខ្ពស់​។ ​ក៏ប៉ុន្តែ​មកដល់ពេលនេះ ​នៅពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​បាន​ចុះ​ទាប​ជាងមុន​ក៏ដោយ​ ប៉ុន្តែ​តម្លៃ​ទំនិញ​បែរជា​មិនព្រម​ចុះទាប​តាម​ប្រេងឥន្ធនៈ​ទាល់តែសោះ​។ ​ពេលឡើង​ថ្លៃ​ឡើង​ជា​មួយគ្នា​ តែ​ពេល​ចុះថ្លៃ​បែរ​ជា​ក្បត់​គ្នា​ទៅវិញ​។ ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ ​ជា​ពិសេស​ស្ត្រី​មេផ្ទះ​ខ្លះ​បាន​រអ៊ូរទាំ​តៗ​គ្នា ​ហើយ​បារម្ភ​ថា ​ប្រសិន​បើ​ពេលណាមួយ ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ឡើង​ថ្លៃ​ខ្ពស់​វិញ​នោះ ​តម្លៃ​ទំនិញ​ប្រាកដជា​ឡើង​ខ្ពស់​ជាង​ពេលនេះ​ទៅទៀត​។

​សាច់ ​បន្លែ ​ផ្លែឈើ ​នៅតែ​មាន​តម្លៃ​ថ្លៃ ​បើ​ទោះបី​តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់ចុះ​
​សាច់ ​បន្លែ ​ផ្លែឈើ ​នៅតែ​មាន​តម្លៃ​ថ្លៃ ​បើ​ទោះបី​តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់ចុះ​ © លី​ ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ