អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថាន​ភាព​នយោបាយ​ចុង​ក្រោយ​បាន​ក្លាយ​ជា​របៀបវារៈ​នៃ​សន្និបាតគ​ណៈចលនា​មហាជន​របស់CPP

គណ:​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃសៅរ៍​ទី​២១​ខែ​ធ្នូ​នេះ កំពុង​បើក​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈ​ពេល​២​ថ្ងៃ ដោយ​មាន​​ការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់​ក្រោម​២៧០០​នាក់។ ក្នុង​នោះ​ស្ថានភាព​នយោបាយបច្ចុប្បន្ន​របស់​កម្ពុជា បាន​ក្លាយ​ជា​របៀបវារៈ​សំខាន់​មួយ​នៃ​មហាសន្និបាត​នេះ។

រូបថតៈមហាសន្និបាតគណៈចលនាមហាជន នៃគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃសៅរ៍នេះ
រូបថតៈមហាសន្និបាតគណៈចលនាមហាជន នៃគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃសៅរ៍នេះ @ hun mani
ផ្សាយពាណិជ្ជកម្ម

មហាសន្និបាត ​របស់​គណ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ធ្វើ​ឡើង​រយៈ​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២២​ខែ​ធ្នូ នាមជ្ឈមណ្ឌល​សន្និ​បាត​កោះ​ពេជ្រ ដឹកនាំដោយ​លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធា​ន​​គណ​:​ប្រចាំការ​នៃ​គណ​:អចិន្ត្រៃយ៍​គណបក្ស​កាន់​អំណាច​នេះ ដោយ​មានការ​ចូលរួម​ពី​សមាជិក​២៧០០នាក់ ។ តាម​គម្រោង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស នឹង​ចូលរួម​បិទ​មហាសន្និបាត​នេះ​នៅ​ថ្ងៃ​ទី​២២​ធ្នូ​ស្អែក។

លោក ហ៊ុន ម៉ានី ប្រធាន​គណៈចលនា​មហាជន នៃ​គណៈកម្មការធិការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​សសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​រៀប​ចំ​សន្និបាត​គណ:​ចលនា​មហាជន​ធ្វើ​ឡើង​ក្នុង​គោល​បំណង សរុប​លទ្ធផលការងារ ឆ្នាំ២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​បន្ទាប់ តាមរយៈ​ការ​ចែករំលែក​ព័ត៌​មាន បទ​ពិសោធន៍​ការងារ និង​សមទ្ធិផល​ការងារ​របស់​គណៈ​ចលនា​មហាជន និង​គណៈ​​​ជំនាញ ដែល​បាន​បំពេញ​កន្លង​មក។ ហើយ​អង្គ​សន្និបាត​ក៏​នឹងផ្សព្វផ្សាយ​ពី​ស្ថាន​ភាព​នយោបាយ ជូន​ដល់​ថ្នាក់​ដឹក​នាំ​គណៈ​ចលនា​មហាជន តាមបណ្តា ក្រសួង ស្ថាប័ន រាជធានីខេត្ត និងក្រុងសុ្រក ខណ្ឌទូទាំងប្រទេស។ នេះបើតាមលោក ហ៊ុន ម៉ានី ។

គណៈ​ចលនា​មហាជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​អះអាង​ថា​គឺជាចលនា​ប្រមូល​ផ្ដុំ​កម្លាំង​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ដូចជាៈ កម្មករ កសិករ បុរស នារី និង​យុវជន​ទាំងពីរ​ភេទ​ជាដើម ដើម្បី​ពូន​ផ្ដុំ​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​ជំរុញ​ការ​អនុវត្តកម្មវិធី​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព និង​មានផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ៕

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ