អានតួអត្ថបទ
បទយកការណ៍

នៅបារាំង លោក​រ៉ូហ្សេ​មិននឿយណាយ​នឹង​ធ្វើ​បាតុកម្ម​ដើម្បី បុព្វហេតុ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីមុខ​អគារដែក​តួអេហ្វែល ទីលាន​សិទ្ធិមនុស្សTrocadero ជាកន្លែង​ប្រមូល​ផ្តុំគ្នា មិន​ថា ទេសចរ ឬក្រុម​អ្នកធ្វើ​បាតុកម្ម។ គឺនៅលើទី​លាន​សិទ្ធិមនុស្ស​នេះហើយ ដែល​សហគមន៍ សមាគម​ខ្មែរ នៅស្រុក​បារាំង ឬ​នៅអឺរ៉ុប​តែងតែ​ទៅ​ប្រមូល​ផ្តុំ ជួបជុំគ្នា តាម​ទម្លាប់​ជារៀងរាល់ឆ្នាំ ដើម្បី​ធ្វើ​បាតុកម្ម ប្រឆាំង រិះគន់​រដ្ឋាភិបាល​កម្ពុជា។ ការទាមទារ​របស់​ពួកគេ​ភាគច្រើន គឺ​ការគោរព​សន្ធិសញ្ញា​ក្រុងប៉ារីស ដែលមាន​និយាយ​ពី​បញ្ហាព្រំដែន និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍របស់ឈាង បុប្ផា នៅថ្ងៃនេះ លោកអ្នកនាងនឹងបានស្តាប់សាក្ខីកម្មរបស់ លោកគីន រ៉ូហ្សេ អ្នកចូលរួមយ៉ាងស្មោះស្ម័គ្រម្នាក់នៅក្នុងបាតុកម្មរបស់ប្រជាជនខ្មែរនៅប្រទេសបារាំង ដែលកើតមាន តាំងពីដើមទសវត្សរ៍៨០។

លោក​គីន រ៉ូហ្សេ បាតុករ​ខ្មែរ​ដែល​ចូលរួម​នៅគ្រប់​បាតុកម្ម​ទាមទារ​ការគោរព​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា
លោក​គីន រ៉ូហ្សេ បាតុករ​ខ្មែរ​ដែល​ចូលរួម​នៅគ្រប់​បាតុកម្ម​ទាមទារ​ការគោរព​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា ©chheang bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ