អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នក​វិភាគ​សេដ្ឋកិច្ច​៖ បរិមាណ​ឥ​ណទាន​ខ្ពស់​នៅ​ភ្នំពេញ​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​នៃ​ចរន្ត​សេដ្ឋ​កិច្ច​ទីក្រុង​

អ្នកវិភាគ​សេដ្ឋ​កិច្ច​ឯក​រាជ្យ​​លើក​ឡើង​ថា​ ទីក្រុង​ភ្នំពេញ​ដែល​មាន​ចំនួន​ឥណ​ទាន​ច្រើន​ជាង​គេ ​អាច​ឆ្លុះបញ្ចាំង​ពីចរន្ត​សេដ្ឋកិច្ច​ និង​ទិដ្ឋភាព​ជាក់​ស្តែង​ពី​ទី​ក្រុ​ង​ទាំង​មូល​។ ​ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កា​រិ​យា​ល័យ​ឥណ​ទាន​កម្ពុជា​ បាន​ចេញ​របាយ​ការណ៍​មួយ​ស​ម្រាប់​ឆ្នាំ​២០១៦​ស្ដី​ពី​ទិន្នន័យ​ឥណ​ទាន​សរុ​ប ​ទូទាំង​ ២៥​ ខេត្ត ​រាជធានី​ កាល​ពីថ្ងៃ​ទី១​ សីហា ​ឆ្នាំ២០១៧​នេះ​។

របាយ​ការណ៍​ឥណ​ទានឆ្នាំ២០១៦
របាយ​ការណ៍​ឥណ​ទានឆ្នាំ២០១៦ @facebook
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ ហេង​ ពុធីរៈ ​និង​ ទី​ កញ្ញា​

លោក​ ច័ន្ទ​ សុផល​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​ឯក​រាជ្យ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃទី២​ សីហា​នេះ ​ថា ​តួលេខ​នៃ​បរិមាណ​ឥណទាន​នៅភ្នំពេញ​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ​ ព្រោះវា​សម​ស្រប​ទៅ​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​ ក៏ដូច​ជា​ទឹដ្ឋភាព​ជាក់ស្តែង​។ លោក​បាន​បន្ថែម​ទៀត​ថា ​ចំនួន​ឥណទាន​នៅ​ភ្នំពេញ​មាន​ការកើន​ឡើង​ខ្ពស់​ជា​ងគេ​ ដោយ​សារ​តែទី​ក្រុង​នេះគឺ​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ទីផ្សារ​សេដ្ឋកិ​ច្ច ​ពាណិជ្ចកម្ម​ និង​ ក្រុមហ៊ុន​ធំៗ។

គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ២០១៦​ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ ដែល​ជា​សមាជិក​ការិយាល័យ​ឥណទាន​កម្ពុជា​(CBC-Credit Bureau Cambodia) បានផ្តល់​ឥណទាន​សរុបចំនួន ១២​៥០ លានដុល្លារ​ ដល់​ប្រជាជន​ចំនួន ជាង​២លាននាក់ ​នៅក្នុង​ ២៥​ ខេត្ត​ រាជធានី។ ​ក្នុងនោះ​ រាជធានី​ ភ្នំពេញ​មាន​បរិមាណ​ឥណទាន​ច្រើនជាងគេ​ប្រមាណ​ ៥ពាន់លាន​ដុល្លារ​ ស្មើនឹង​ ៤២,៦ភាគរយ​នៃឥណទាន​សរុប​ទូ​ទាំង​ប្រទេស ​និងមាន​អ្នកខ្ចី​ប្រាក់​ចំនួន ២សែន​៣ម៉ឺន​នាក់។ បន្ទាប់​ពីទីក្រុង​ភ្នំពេញ​ គឺក្រុង សៀម​រាប ដែលមាន​បរិមាណ​ឥណទាន​ចំនួន ​៧៨៥លានដុល្លារ ស្មើនឹង​៦,៣ភាគរយ​ និងមាន​ចំនួន​អ្នកខ្ចី ១សែន​៣ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ចេញ​ផ្សាយ​កាល​ពី ថ្ងៃទី១ សីហា ឆ្នាំ២០១៧។

តាម​អ្នក​វិភាគ​សេដ្ឋកិច្ច​ដដែល​ ភាគរ​យនៃ​ឥណទា​នសរុប​នេះ ​មិន​ផ្ដល់​ផល​អវិជ្ជមាន​ឬវិ​ជ្ជមាន​អ្វី​ដ​ល់​សេដ្ឋកិច្ចកម្ពុជា​ទេ ​ពោល​គឺ​វា​គ្រាន់​តែ​អាច​បង្ហាញ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​។ ​ដោយ​រយៈ​ពេល​កន្លង​មក ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​សេដ្ឋ​កិច្ច​ប្រទេស​ក​ម្ពុជា​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ក្នុង​ឆ្នាំ២០១៦​ វាមាន​ការ​ធ្លាក់​ចុះបន្តិច​ទៅវិញ​ ហើយ​លោក​រំ​ពឹង​ថា ​ក្នុង​ឆ្នាំ២០១៧​នេះ​ អាចនឹង​មាន​ការ​កើន​ឡើង​វិញបន្តិច​។

គួរ​បញ្ជាក់​ថា ​ការិយាល័យ​ឥណ​ទាន​កម្ពុជា​ ដែល​ជា​អ្ន​ករៀប​ចំនិង​ចេញ​របាយការណ៍ ​គឺជា​ក្រុមហ៊ុន​ឯកជនមួយ ​ដែល​ផ្តល់​នូវ​សេវា​ព័ត៌មាន​​ហិរញ្ញ​វត្ថុ ​ឧបករណ៍​​​​វិភាគ​​ទិន្នន័យ ​និង​ របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ ជាង១៣០​ស្ថាប័ន ហើយ​ក៏​មាន​ការ​គាំ​ទ្រ​ពីធនាគារជាតិ​នៃកម្ពុជា​ផងដែរ​។ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ