អានតួអត្ថបទ
កម្ពុជា

សុខភាព​មាតា​និង​កុមារ​ត្រូវ​បាន​លើក​ឡើង ​ក្នុង​ខួប​៦០​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ និង​សាធារណៈ​រដ្ឋ​ឆែក​

អត្រា​មរណភាព​ទារ​ក​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ​គឺ​ ២៧​នាក់​ក្នុង​ចំណោម ​១ពាន់​នាក់​ ខណៈ​ដែល​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​បីនាក់​មាន​អាយុ​ក្រោម​៥​ឆ្នាំ ​មាន​បញ្ហា​ក្រេះ​ក្រិន​ ឬ​កង្វះ​អាហា​រូបត្ថម្ភ​រ៉ាំរ៉ៃ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​សាធារណៈ​រដ្ឋ​ឆេក​ និង​អង្គការ​ភីពផលអ៊ីននីដ​ ឬភីន ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​ទី​៦០​ឆ្នាំ​នៃ​ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​សាធារណ​រដ្ឋឆែក​នៅ​ថ្ងៃ​ទី​៣ ​មិថុនា​នេះ​។

ផ្ទាំងផ្សព្វផ្សាយនៅលើរឺមកកង់បី
ផ្ទាំងផ្សព្វផ្សាយនៅលើរឺមកកង់បី @PIN
ផ្សាយពាណិជ្ជកម្ម

រឺម៉កកង់បី​ចំនួន​១០០ ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ផ្សព្វផ្សាយ​សារ​អំពី​សុខភាព​ និង​អាហារូត្ថម្ភនេះ ក្នុង​រយៈ​ពេល​៣​ខែ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៣ មិថុនា​នេះ​ត​ទៅ ​ហើយ​និង​មាន​ចរាចរណ៍​នៅ​ជុំវិញ​ទី​ក្រុង​ភ្នំពេញ​។ យុទ្ធនាការ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ផ្សព្វផ្សាយ​លេខទូរ​សព្ទ​មួយ ​សម្រាប់​ឲ្យ​ស្រ្តី​ដែល​មាន​ផ្ទៃពោះ និ​ងមា​តាទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចុះ​ឈ្មោះ​ទៅ​កាន់​ប្រព័ន្ធ​ បច្ចេក​វិទ្យា​មួយ​របស់​អង្គការ​ភីន​ ឈ្មោះ​ថា​ សេវា​សហគមន៍​គ្រួសារ​សុខភាព​ល្អ​ ដែល​ជា​ប្រព័ន្ធ​មួយ​ប្រើ​ប្រាស់​ទូរ​សព្ទដៃ ​ដើម្បី​អប់រំ​ និង​ផ្តល់​ចំណេះ​ដឹង​អំពី​សុខភាព​។

​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បាន​ឲ្យ​ដឹង​ទៀត​ថា ​យុទ្ធនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ជា​ការ​លើកទឹក​ចិត្ត​ឲ្យ​មាន​ការ​សម្រាល​កូន​នៅ​ឯ​មណ្ឌល​សុខភាព​ យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ​និង​អាហា​រូបត្ថម្ភ​ល្អ​ជាដើម​។ ស្ត្រី​ទាំ​​ងអស់ ​អាចហៅ​ទូរសព្ទ​ទៅកាន់​លេខ​ ០៩៥ ​៩៧៥៨០២​ ដែល​បាន​បង្ហាញ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​លើ​រឺម៉កកង់​បី​ទាំង​អស់ ​ដើម្បី​ចុះ​ឈ្មោះ​ទៅ​ក្នុង​ប្រព័ន្ធ​។ បន្ទាប់​ពី​ចុះ​ឈ្មោះ ​ពួកគេ ​នឹង​បាន​ស្តាប់​នូវសារ​សុខភាព​សំខាន់​ៗ ដែល​បាន​បញ្ជូន​ទៅ​កាន់​ទូរសព្ទ​ដៃ​របស់​ពួក​គេ​ផ្ទាល់​។

​រូបភាព​ផ្សព្វផ្សាយ​នៅ​លើ​រឺម៉ក​កង់​បី​នោះ ​បង្ហាញ​ពី​ស្ត្រី​កំពុង​តែ​សម្រាក​នៅ​ក្នុង​មណ្ឌល​សុខភាព ​ដែល​មាន​ការ​ថែ​ទាំ​​ពី​ក្រុម​គ្រួសារ ​និង​គ្រូពេទ្យ​ជំនាញ ​បន្ទាប់​ពី​សម្រាល​កូន​រួច​ ក្រោម​ឃ្លា​ថា ​សូម​ស្នាក់​នៅ​មណ្ឌល​សុខ​ភាព​ចំនួន​៣​ថ្ងៃ ​ក្រោយ​ពី​សម្រាល​កូន​រួច​។ សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នឹង​ប្រទះ​ឃើញផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​នេះ ​នៅ​ផ្នែក​ខាង​ក្រោយ​រឺម៉ក​កង់បី ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​រយៈ​ពេល​បី​ខែ​។

សូម​ជម្រាប​ជូន​ថា ​អត្រា​មរណភាព​ទារក​នៅ​តែ​មាន​កម្រិត​ខ្ពស់ ​គឺ ​២៧​នាក់​ក្នុង​ចំណោម ​១​ពាន់​នាក់​ ខណៈ​ដែល​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​បី​នាក់​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ មាន​បញ្ហា​ក្រេះក្រិន​ ឬ​កង្វះ​អាហា​រូបត្ថម្ភ​រ៉ាំរ៉ៃ។ ដូច្នេះ ​ដើម្បី​លុប​បំបាត់​បញ្ហា​នេះ ​ភ្នាក់ងារ​អភិវឌ្ឍន៍​សាធារណៈ​រដ្ឋ​ឆែក​ បាន​ជួយ​គាំទ្រ​ដល់​អង្គការ​ភីន ​រៀប​រៀងសារ​សុខភាព​សំខាន់​ៗ ​សំរាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​ម្តាយ​ទើប​តែសំ​រាល​កូន​រូច​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​រឺម៉ក​កង់បី​នេះ​ឡើង​។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ