អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោក​ហ៊ុន សែន​ការពារ​គណៈ​រដ្ឋ​មន្ត្រី​មុខ​ដដែល​ៗ ថា​ជា​អ្នក​ជួយ​កំណើន​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​បាន​ថ្លែង​ការពារ​នូវ​គណៈ​រដ្ឋ​មន្ត្រី​កំណែ​ទម្រង់​ពាក់​កណ្តាល​អាណត្តិ​របស់​លោក។ ជា​កំណែ​ទម្រង់​ដែល​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ថា ជា​កំណែ​ទម្រង់​ដែល​ដាក់​មនុស្ស​អសកម្ម​ដដែល។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី កិច្ច​ការងារ​កំណែ​ទម្រង់ ត្រូវ​ការ​តែ​គំនិត​ថ្មី​តែ​ប៉ុណ្ណោះ​បើ​ទោះ​បី​ជា​មន្ត្រី​ចាស់​ក៏​មិន​ថ្វី​នោះ​ដែរ។ អ្នក​វិភាគ​សង្គម និង​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា កំណែ​ទម្រង់​ដែល​មាន​សុទ្ធ​តែ​មនុស្ស​ចាស់​នោះ​គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ថា​បើ​ទោះបី​ជា​មាន​គំនិត​ថ្មី​ក៏​កម្លាំង​គ្មាន​ដែរ ហើយ​ម្យ៉ាង​ទៀត បើទោះបី​ជា​ផ្លាស់​ប្តូរ​ទៅ​ណា​ក៏​ដោយ ក៏​ពិបាក​ក្នុង​ការ​កំណែ​ទម្រង់​ដែរ ព្រោះ​ថា​ស្ថាប័ន​ចាស់​របស់​ខ្លួន​មិន​បាន​កំណែ​ទម្រង់​ផង។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា មន្ត្រី​ចាស់​ៗ​ទាំង​អស់​នោះ​ហើយ​ជា​អ្នក រួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodia Prime Minister
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ