អានតួអត្ថបទ
បទសម្ភាស

លោកញឹក ប៊ុនឆៃ​៖ ហ្វ៊ុនស៊ិនប៉ិច ​នឹង​ប្តូ​ឡូហ្គោ​ថ្មី​ដោយ​មិន​មាន​រូប​សម្តេច​ក្រុម​ព្រះ​ និង​វិមាន​ឯករាជ្យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក ញឹក ប៊ុនឆៃ។ លោក ញឹក ប៊ុនឆៃ ដែល​ទើបតែ ត្រូវបាន​អង្គសមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជ្រើសតាំង​ជា​អនុប្រធាន​ទី២ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃ ទី​១៩មករា​នេះ។ លោក ញឹក ប៊ុនឆៃ បាន​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​ព្រឹក​ម៉ិ​ញ គ្រាន់​តែ​ជា​ការ​ចាប់ផ្តើម ក្នុងការ​ថ្វាយ​ព្រះ​ឋានៈ ដល់​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ក្បាលម៉ាស៊ីន​ដឹកនាំ​ប៉ុណ្ណោះ។ ចំណែកឯ​រចនាសម្ព័ន្ធ​ដឹកនាំ​ផ្សេងទៀត នឹងត្រូវ​ប្រកាស​នៅក្នុង​អង្គសមាជ​ផ្សេង​មួយទៀត ដែល​គេ​គ្រោង​នឹងធ្វើ​នៅពេល​ក្រោយ។ ជា​សមាជ ដែល​នឹង​ដាក់ចេញ​នូវ​គោលនយោបាយ​របស់​គណ​បក្ស, រចនាសម្ព័ន្ធ​ដឹកនាំ​ថ្នាក់កណ្តាល​និង​ថ្នាក់ក្រោម រួមទាំង​ការរៀបចំ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ថ្មី​របស់​គណបក្ស​ជាដើម។ ជា​និមិត្តសញ្ញា ដែល​នឹង​មិនមាន​ព្រះឆាយាល័ក្ខណ៍​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និង វិមានឯករាជ្យ​នោះទេ។

លោក ញឹក ប៊ុនឆៃ​
លោក ញឹក ប៊ុនឆៃ​ © ស៊ីវ​ ចាន់ណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ