អានតួអត្ថបទ
កម្ពុជា

លោក​ ចាន់​ សុវ៉េត​ ទទួល​មរណភាព​ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស

លោក ចាន់ សុវ៉េត អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដ៏​ល្បីល្បាញ​បានទទួល​មរណភាព​ហើយ​នៅវេលា​ម៉ោងជាង​២និង៤០នាទី​រសៀល​ថ្ងៃ១០ធ្នូ​នេះ ដោយសារ​ជំងឺ​គាំងបេះដូង។ លោក​ចាន់ សុ​វ៉េ​ត បានទទួល​មរណភាព​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ ដែល​លោក​បាន​ចូលរួម​នៅ​ព្រឹក​មិញ​នេះ។

លោក ចាន់ សុវ៉េត ប្រធាន​ស៊ើបអង្កេត​សមាគម​សិទ្ឋិមនុស្ស​អាដហុក​
លោក ចាន់ សុវ៉េត ប្រធាន​ស៊ើបអង្កេត​សមាគម​សិទ្ឋិមនុស្ស​អាដហុក​ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បន្ទាប់ពី​វិលត្រឡប់​ពី​ការចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ លោក ចាន់ សុវ៉េត មាន​អាការៈ​មិនសូវ​ស្រួលខ្លួន។ ក្រោយពី​ភរិយា​របស់លោក​បាន​កោស​ខ្យល់​ជូន​រួចមក លោក​ក៏បាន​សន្លប់​បាត់ស្មារតី​រហូត​បាត់បង់​ជីវិត​តែម្តង។

លោក ចាន់ សាវ៉េត អាយុ ៥១ឆ្នាំ បាន​ចូល​បម្រើ​ការងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ជាមួយ​អង្គការ​អាដហុក​កាល​ពី​ឆ្នាំ ១៩៩៦ ។ លោក​មាន​កូន ៣នាក់។ ក្នុងអំឡុងពេល​បម្រើការងារ​ជា​អ្នកស៊ើបអង្កេត​ខាង​សិទ្ធិមនុស្ស លោក ចាន់ សុ​វ៉េ​ត ត្រូវបាន​គេ​ចាត់ទុកជា​សកម្មជន​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​ធ្វើ​ការមិន​ខ្លាច​នឿយហត់។

លោក​ធ្លាប់បាន​ចូលរួម​ស៊ើបអង្កេត តាមដាន​និង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ធំៗ​ជា​ច្រើន។ លោក​ក៏​ធ្លាប់បាន​ទទួលរង​ការចោទប្រកាន់​ពី​តុលាការ​ផងដែរ។ សព​របស់លោក ចាន់ សុវ៉េត ត្រូវបាន​ដឹក​ទៅ​តម្កល់​នៅឯ​វត្ត​គល់​ទទឹង​ក្នុង​សង្កាត់​ព្រែកប្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ