អានតួអត្ថបទ
បទសម្ភាស

លោក កែវ ពុទ្ធ​រស្មី​៖ “​គណបក្ស​រាជា​និយម​អាប់​ប្រជាប្រិយ​ភាព ប៉ុន្តែ​ព្រះមហាក្សត្រ​មិន​ចុះ​ស្រអាប់​នោះ​ទេ​”​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី​២៩ តុលា​នេះ គឺ​ជា​ខួប ១០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ របស់​ព្រះមហាក្សត្រ​កម្ពុជា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ ដូច្នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង នៅ​ថ្ងៃ​នេះ គឺ​លោក​កែវ ពុទ្ធ​រស្មី ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​ជា​ស្វាមី​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រី ព្រះ​អនុជនរោត្តម​អរុណរស្មី។ លោក កែវ ពុទ្ធ​រស្មី បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​គណបក្ស​រាជា​និយម​ស្រអាប់​ប្រជា​ប្រិយភាព របស់​ខ្លួន ក្នុង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​ក៏​ដោយ ប៉ុន្តែ​ភាព​ស្រអាប់​នេះ មិន​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​នោះ​ទេ។

លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម
លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម © សុវណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ