កឹម សុខា៖ “នឹងមានការចរចានយោបាយដើម្បីឱ្យ លោកស្រីមួរ សុខហួរ និងលោក យឹមសុវណ្ណ វិលមកកាន់តំណែងប្រធានគណៈកម្មការសាជាថ្មី”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៨
ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសភាអាណត្តិទី៥បានបញ្ចប់ហើយនៅថ្ងៃពុធទី២៧ សីហា បន្ទាប់ពីកិច្ចប្រជុំបានបើកធ្វើកាលពីថ្ងៃទី២៦សីហាមក។ ប៉ុន្តែសភាមិនបានគាំទ្រសមាសភាពលោកស្រីមួរ សុខហួរ និងលោកយឹម សុវណ្ណជាប្រធានគណៈកម្មការទី៨ និងទី១០តាមការចង់បានពីគណបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះនៅថ្ងៃនេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃពុធនេះ គឺលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បានអះអាងថា នឹងមានកិច្ចចរចានយោបាយពីមេដឹកនាំគណបក្សប្រជាជនកម្ពុជានឹងគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឱ្យលោកស្រីមួរ សុខហួរ និងលោក យឹម សុវណ្ណ មកកាន់តំណែងប្រធានគណៈកម្មការទី៨ និងទី១០សាជាថ្មី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ