អានតួអត្ថបទ
បទសម្ភាស

កញ្ញា អោក ​សំអាត​៖​ សង្គម​ត្រូវ​ផ្ដល់​តម្លៃ ​និង​គួរ​ដាក់​គំនាប​លើ​បុរស​ដែល​រំលោភ​បំពាន​លើ​ស្ដ្រី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​កញ្ញា​អោក សំអាត អ្នកដឹកនាំ​ក្រុម​រាំ​ម៉ា​ឌី​ហ្សូ​ន នៃ​បណ្ដាញ​ស្ដ្រី​អ្នកដឹកនាំ​វ័យក្មេង។ នៅ​ថ្ងៃទី២០កក្កដា​ស្អែក​នេះ បណ្ដាញ​ស្ដ្រី​អ្នកដឹកនាំ​វ័យក្មេង នឹង​រៀបចំ​កម្មវិធី​រាំ​ម៉ា​ឌី​ហ្សូ​ន ដើម្បី​សុវត្ថិភាព​ស្ដ្រី​និង​កុមារី​ក្នុង​ទីក្រុង​ភ្នំពេញ។ កញ្ញា​អោក សំអាត ឲ្យ​ដឹងថា នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ស្ដ្រី កំពុងតែ​ប្រឈមមុខ​នឹង​ការរំលោភបំពាន និង​ការ​បៀតបៀន​ផ្លូវភេទ។ ដើម្បី​ចៀស​ផុតពី​បញ្ហា​នេះ បើតាម​កញ្ញា​អោក សំអាត សង្គម​កម្ពុជា​ត្រូវ​ផ្ដល់​តម្លៃ និង​យល់​ពី​សិទ្ធិមនុស្ស។ ហើយ​ថា សង្គម​គួរ​ដាក់​គំនាប​លើ​បុរស​ដែល​រំលោភបំពាន​លើ​ស្ដ្រី។

កញ្ញាអោក សំអាត​ អ្នក​ដឹក​នាំ​ក្រុម​រាំ​ម៉ាឌីហ្សូន​ នៃ​បណ្ដាញ​ស្ដ្រី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​
កញ្ញាអោក សំអាត​ អ្នក​ដឹក​នាំ​ក្រុម​រាំ​ម៉ាឌីហ្សូន​ នៃ​បណ្ដាញ​ស្ដ្រី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ RFI-រចនា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ