អានតួអត្ថបទ
កម្ពុជា

ក្រសួង​ពាណិជ្ជ​កម្ម​អញ្ជើញ​ពាណិជ្ជករ​ និង​អាជីវករ​ ឱ្យ​ចូល​រួម​ធ្វើ​ពិព័រណ៍​ផលិត​ផល​

ពិព័រណ៍​ផលិតផល​នាំចេញ នាំចូល និង​ពិព័រណ៍​ខេត្ត​មួយ ផលិតផល​មួយ លើក​ទី៩ នឹងត្រូវ​រៀបចំ​ធ្វើ ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១។ ក្រសួង​ពាណិជ្ជកម្ម​បាន​ជូនដំណឹង​អំពី​គម្រោង​នេះ ឱ្យ​សាធារ​ណ​ជន ពាណិជ្ជករ និង​អាជីវករ បាន​ជ្រាប គាំទ្រ និង​ចូលរួម​យ៉ាងសកម្ម។ ព្រឹត្តិការណ៍ ដែល​គ្រោង​ធ្វើ​នៅ​កោះ​ពេជ្រ​នោះ នឹង​ពោរពេញ​ដោយ​កម្មវិធីសំខាន់ៗជាច្រើន​ទៀតផង​ដែរ។

ពិពណ៌​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ
ពិពណ៌​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

ថ្វីត្បិតតែ​នៅសល់​ពេល​ច្រើន​ដល់​ទៅ៦ខែ​ទៀត​ក្តី ក៏​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​រួសរាន់​ផ្សព្វផ្សាយ​អំពី​ការធ្វើ​ពិព័រណ៍​ផលិតផល​នាំចេញ នាំចូល និង​ពិព័រណ៍​ខេត្ត​មួយ ផលិតផល​មួយ លើក​ទី៩ ចាប់តាំងពី​ឥឡូវនេះ​ដែរ។ ក្នុង​រយៈពេល​ប៉ុណ្ណេះ ពាណិជ្ជករ ឬ​អាជីវករ​ទាំងឡាយណា ដែល​ចាប់អារម្មណ៍​នឹង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍ ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ អាចមាន​លទ្ធភាព​រៀប​ចំ​បង្ហាញ​ផលិតផល​របស់ខ្លួន​បាន​ហើយ។

មិន​ត្រឹមតែ​សម្រាប់​ការបង្ហាញ​ផលិតផល​របស់ខ្លួន​ចំពោះ​មហាជន​ប៉ុណ្ណោះ​ទេ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ឱកាស​នោះ​ក៏​អំណោយផល​ដល់​ការជជែក​ពិភាក្សា​​អំពី​បរិយាកាសពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​គម្រោង​ព​ណិ​ជ្ជ​កម្ម​ផងដែរ។ នេះ​ក៏​ព្រោះ​តែ​​កម្មវិធីសំខាន់ៗជាច្រើន​ត្រូវបាន​ត្រៀម​សម្រាប់​ពេលធ្វើ​ពិព័រណ៍ ក្នុងនោះ​មាន​ជាអាទិ៍​វេទិកា​ស្តីពី​វិនិយោគ និង​ធុរកិច្ច សិក្ខាសាលា​ស្តីពី​ការ​ជម្រុញ​សកម្មភាព​ពាណិជ្ជកម្ម ជំនួប​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម និង​វិនិយោគ។

ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ឱ្យ​ពាណិជ្ជករ និង​អាជីវករ​ទាំងឡាយ គាំទ្រ និង«ចូលរួម​យ៉ាងសកម្ម» ក្នុង​ពិព័រណ៍​ផលិតផល​នាំចេញ នាំចូល និង​ពិព័រណ៍​ខេត្ត​មួយ ផលិតផល​មួយ «កុំបី​ខាន»។ សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី០១ ខែកក្កដា បញ្ជាក់ថា៖ «ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ក្នុង​គោលបំណងជម្រុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​បង្កើន​សកម្ម​ភាព​នាំចេញ(...) ជម្រុញ​ឱ្យ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​សន្ទុះ​ឡើង និង​បង្កើត​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុងស្រុក​រវាង​រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា និង​រវាង​កម្ពុជា និង​ពាណិជ្ជករ​បរទេស»៕ 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ